មូលហេតុ​​​​​ដំបូង​ឡើយ​ទូរ​ ATM មាន​លេខ​សម្ងាត់​ ៤ ខ្ទង់​

​​ទូរ​ ATM ត្រូវ​បាន​បង្ហាញ​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ១៩៦៧ ហើយ​បច្ចុប្បន្ន​នេះ​វា​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​​ធ្វើ​ប្រតិបត្តិការ​សាច់​ប្រាក់។ ការ​ប្រើ​ប្រាស់​គឺ​ងាយ​ស្រួល​ដោយ​​គ្រាន់​តែ​ឆូត​កាត​​ រួច​បញ្ចូល​លេខ​សម្ងាត់ ហើយ​ពេល​ទើប​បង្កើត​ដំបូង​លេខ​សម្ងាត់​មាន​តែ ៤ ខ្ទង់​ប៉ុណ្ណោះ។

 

មូលហេតុ​​​​​ដំបូង​ឡើយ​ទូរ​ ATM មាន​លេខ​សម្ងាត់​ ៤ ខ្ទង់​

 

តាម​ពិត​ទៅ​មាន​មូលហេតុ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដែល​ធ្វើ​ឲ្យ​ដំបូង​ឡើយ​ទូរ​ ATM មាន​លេខ​សម្ងាត់​​ត្រឹម​ ៤ ខ្ទង់។ ​ ទូរ​ ATM បង្កើត​ឡើង​ដោយ​លោក​ John Adrian Shepherd-Barron ដែល​ជា​អ្នក​ច្នៃ​ប្រឌិត​សញ្ជាតិ​ស្កុតឡែន​ដ៏​ល្បី​មួយ​រូប។ នៅ​ពេល​សាក​ល្បង​ទូរ​ ATM នេះ​លោក​ Barron ក៏​ធ្លាប់​មាន​គំនិត​ថា​នឹង​ប្រើ​លេខ​សម្ងាត់​ ៦ ខ្ទង់​ដែរ។

 

លោក​ Barron បាន​មាន​គំនិត​ថា​ ប្រើ​លេខ​សម្ងាត់​ ៦ ខ្ទង់​ ព្រោះ​តែ​គាត់​អាច​ចង​ចាំ​លេខ​កូដ​ទាហាន​ ៦ ខ្ទង់​របស់​ខ្លួន​បាន​ ប៉ុន្តែ​​គាត់​បាន​ពិភាក្សា​ជា​មួយ​ភរិយា​របស់​គាត់​ឈ្មោះ​ Caroline អំពី​គំនិត​នេះ។ ក្រោយ​ពី​ពិភាក្សា​​រួច​គំនិត​លេខ​សម្ងាត់​ ៦ ខ្ទង់​ត្រូវ​បាន​​លុប​ចោល​ ព្រោះ​ថា​ភរិយា​របស់​លោក​ Barron អាច​ចង​ចាំ​លេខ​សម្ងាត់​បាន​ត្រឹម​ ៤ ខ្ទង់​ ប៉ុណ្ណោះ។ ហេតុ​នេះ​ទើប​ដំបូង​ឡើយ​ទូរ​ ATM ប្រើ​លេខ​សម្ងាត់​ត្រឹម​តែ​ ៤ ខ្ទង់។

 

យ៉ាង​ណា​ក្ដី​​បន្ត​បន្ទាប់​មក​ទូរ​ ATM ភាគ​ច្រើន​បាន​ប្រើ​លេខ​សម្ងាត់​ដល់​ ៦ ខ្ទង់​ ដោយ​សារ​គិត​គូរ​ពី​កត្តា​សុវត្ថិភាព​ជា​ចម្បង ហើយ​លេខ​សម្ងាត់​ ៤ ខ្ទង់​ ក៏​នៅ​តែ​មាន​ប្រើ​ដល់​បច្ចុប្បន្ន​ដែរ៕​​
​​​​​​​
ចុច​អាន៖ “ក្ដារចុច​អក្សរ​ខ្មែរ​ស្ដង់ដារ” មាន​ន័យ​យ៉ាង​ដូច​ម្ដេច?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ techworm​​​​