លោក ហង់ ជួនណារ៉ុន អញ្ជើញបំពាក់គ្រឿង ឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ ក្នុងខេត្តព្រៃវែង ជាង៥០០នាក់

ភ្នំពេញ ៖ លោក បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦​ នេះបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់​ គ្រឿងឥស្សរិយយសការងារ និងផ្ដល់ទង់ជ័យលាភី ប័ណ្ណសរសើរ ជូនបុគ្គលិកអប់រំ ក្នុងខេត្តព្រៃវែង ចំនួន ៥៤០រូប។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ពិធីនេះ ប្រព្រឹត្តទៅ នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត​ ដោយមានការផ្តល់ គ្រឿងឥស្សរិយយស ជូនបុគ្គលិក រួមមាន៖ ថ្នាក់ធិបឌិន្ទ (០១នាក់) ថ្នាក់ធិបឌិន្ទ (០២នាក់) ថ្នាក់សេនា (០៦នាក់) ថ្នាក់អស្សរិទ្ធ (២៧នាក់) មេដាយការងារ ថ្នាក់មាស (៤៤នាក់) មេដាយការងារ ថ្នាក់ប្រាក់ (១៦០នាក់) និងមេដាយការងារ ថ្នាក់សំរិទ្ធ (៣០០នាក់)។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ ទង់ជ័យលាភី លេខ០១ (១០អង្គភាព) ទង់ជ័យលាភី លេខ០២ (១០អង្គភាព) និងប័ណ្ឌសរសើរ (១៤អង្គភាព)៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  បានក្រើនរំលឹកទៅដល់សិស្ស ដែលត្រូវប្រឡង មធ្យម​សិក្សាទុតិយ​ភូមិ (បាក់ឌុប) នៅឆ្នាំនេះ គឺនៅតែត្រូវរឹតបន្តឹង និងតឹងរឹងដូចបណ្តាឆ្នាំ កន្លងទៅដដែល។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោងសាលារៀនជំនាន់ថ្មី សាលប្រជុំ និងសមិទ្ធផលនៅក្នុង វិទ្យា​ល័យព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោក ហង់ ជូនណារ៉ុន បានឲ្យដឹងថា ក្រសួងនឹងបន្តរឹតបន្តឹង​វិន័យប្រឡង​ឱ្យដូចការ ប្រឡងក្នុង​ឆ្នាំ២០១៥ ដោយសហការជាមួយ​អង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និង សណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឱ្យអង្គការ សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍។

ការប្រឡងនៅតែឈរលើជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។ គោលការណ៍ ៤ចំណុច ដែលបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងបាក់ឌុប គឺការឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និង សុចរិតភាព។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លោក ហង់ ជួនណារ៉ុន អញ្ជើញបំពាក់គ្រឿង ឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ ក្នុងខេត្តព្រៃវែង ជាង៥០០នាក់

លោក ហង់ ជួនណារ៉ុន អញ្ជើញបំពាក់គ្រឿង ឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ ក្នុងខេត្តព្រៃវែង ជាង៥០០នាក់

លោក ហង់ ជួនណារ៉ុន អញ្ជើញបំពាក់គ្រឿង ឥស្សរិយយសការងារ ជូនបុគ្គលិកអប់រំ ក្នុងខេត្តព្រៃវែង ជាង៥០០នាក់