ស្រ្តីជនជាតិចិនម្នាក់ ខ្យល់គដួលសន្លប់ក្នុងរោងចក្រកាត់ដេរ ជី អេវើហ្គ្រីន បង្កឲ្យមានការភ្ញាក់ផ្អើល

(ភ្នំពេញ)៖​ ស្រ្តីជនជាតិចិនម្នាក់បានដួលសន្លប់ នៅក្នុងរោងចក្រកាត់ដេរ ជី អេវើហ្គ្រីន មួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចមុខរោងចក្រកាត់ដេរ ជី អេវើហ្គ្រីន ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅមខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រ្តីជនជាតិចិនម្នាក់នោះ រួមជាមួយប្ដី បានជិះរថយន្តមួយគ្រឿងចូលទៅក្នុងរោងចក្រកាត់ដេរ លុះក្រោយមកស្រាប់តែគាត់មានអាការៈ មិនស្រួលខ្លួន ដួលសន្លប់នៅក្នុងរោងចក្រ ហើយដោយសារខ្លាចគាត់ស្លាប់នៅក្នុងរោងចក្រ ទើបថៅកែរោងចក្របានបញ្ជាឲ្យ ក្រុមសន្តិសុខនាំគ្នាសែងចេញក្រៅ ទៅដាក់ចោលនៅក្រោមដើមក្រខុប ខាងមុខរោងចក្រ។ ស្រ្តីជាជនរងគ្រោះខាងលើមាន ឈ្មោះ ស៊ូ ឡុង អាយុ៤៣ឆ្នាំ ជាបុគ្គលិករោងចក្រ កាត់ដេរខាងលើនោះ មិនបានដឹងថា គាត់ស្នាក់នៅ កន្លែងណាមួយនោះឡើយ

បន្ទាប់មកត្រូវបានរថយន្តពេទ្យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ នាំទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ក្រុមកម្មករ-កម្មការិនីនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវជាង៣០នាក់ កាលពីវេលាថ្ងៃត្រង់ទី២១ ខែកក្ដដា ឆ្នាំ២០១៦ កន្លងទៅនេះ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ។

លោក ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវ បានថ្លែងឲ្យដឹងថា មូលហេតុដែលកម្មករដួលសន្លប់ជាបន្តបន្ទាប់ គឺបណ្ដាលមកពីរោងចក្របិទបង្អូច និងទ្វារដែលនាំឲ្យខ្វះឧកស៊ីស៊ែន សម្រាប់កម្មករដកដង្ហើម បន្ទាប់មកក៏មានកម្មករម្នាក់សន្លប់ ពេលឃើញកម្មករម្នាក់នោះសន្លប់ ក៏មានកម្មករដទៃទៀតបានចាប់ផ្ដើមដួលសន្លប់ជាបន្តបន្ទាប់តាមដែរ។ លោកបន្តទៀតថា ប៉ុន្តែកម្មករទាំងអស់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកខេត្តតាកែវ ដើម្បីព្យាបាលបានទាន់ពេលវេលា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

បើតាមលោកអធិការនគបាលក្រុងដូនកែវ បច្ចុប្បន្នកម្មករទាំងអស់កំពុងតែ សំរាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តតាកែវ ហើយខាងមន្រ្តីមន្ទីរការងារខេត្តក៏ បានចុះមកពិនិត្យមើលកន្លែង រោងចក្រខាងលើ ដើម្បីវាយតម្លៃពីមូលហេតុ ដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត