បទ​ថ្មី នី​កូ និពន្ធ​ខ្លួនឯង ច្រៀង​ខ្លួនឯង​ចេញមក​កក្រើក​ខ្លាំង​! (​មាន​វីដេអូ​)

តារាចម្រៀងវ័យក្មេងស្រស់សង្ហា នីកូ ក្រោយពេលដែលប្រកាសថាឈប់ច្រៀងបទចម្លង រូបលោកក៏បានចេញបទ Original Song ជាបន្ដបន្ទាប់ ដោយបទដែលទទួលការពេញនិយម និង ជោគជ័យខ្លាំងជាងគេគឺបទ «ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង» ដែលជាទឹកដៃនិពន្ធទំនុកដោយរូបលោកផ្ទាល់ ។

បទ «ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង» របស់ នីកូ គ្រាន់តែចេញ MV ជាផ្លូវការបានតែបីថ្ងៃប៉ុណ្ណោះ ឃើញថា ចំនួនអ្នកចែករំលែកបទថ្មីនេះមានចំនួនរហូតដល់ជិតពីរម៉ឺនប្រាំពាន់នាក់ ហើយចំនួននេះនឹងកើនជាបន្តបន្ទាប់ ដោយសារតែបទថ្មីនេះ ទាំងពីរោះ ល្អទាំងអត្ថន័យដែលស៊ីទៅនឹងសាច់រឿងយុវវ័យសព្វថ្ងៃ ចំណែកឯវីដេអូបទចម្រៀងទៀតសោតគឺមានភាពល្អឥតខ្ចោះទាំងសាច់រឿង ទាំងរូបភាព និង តម្លៃអប់រំនៅក្នុងវីដេអូដូចជាការដោះមួក និង ដោះស្បែកជើងពេលឡើងប្រាសាទខ្មែរជាដើម ។ មានគូស្នេហ៍ជាច្រើននៅក្នុងសង្គមហ្វេសប៊ុកបានលើកយកបទថ្មីរបស់លោក នីកូ មួយបទនេះ មកនិយាយវែកញែកបង្ហាញពីអារម្មណ៍ និង ការយល់ឃើញរបស់ខ្លួនជុំវិញគុណតម្លៃនៃបទចម្រៀងទាំងមូល ។

ចំពោះលោក នីកូ ផ្ទាល់ក៏បានសម្ដែងពីអារម្មណ៍រំភើប និង បានថ្លែងអំណរគុណទៅកាន់មិត្តអ្នកគាំទ្រផងដែរ ព្រោះថា គ្រាន់តែបទនេះចេញថ្ងៃដំបូងឃើញថាមានអ្នកចុចមើលរហូតដល់ ២៤០K និង មានអ្នកចែករំលែករហូតដល់ជាង ២០០០០ ឯណោះ ។ លោកបានបញ្ជាក់ថា នេះជាកម្លាំងចិត្តដ៏ធំធេងសម្រាប់រូបលោក និង ក្រុមការងារក្នុងការបញ្ចេញបទថ្មីៗបន្ថែមទៀតដើម្បីបំពេញតាមការសំណូមពរក៏ដូចជាការផ្ដល់តម្លៃពីមហាជន ៕

ប្រភព៖ pmhotnews


Related Posts