វៀតណាម​​​បញ្ជូន​​​មីស៊ីល​​​ទៅ​​សមុទ្រ​​ចិន​​​ខាងត្បូង​​​ដោយ​ស្ងាត់ៗ

ប្រទេសវៀតណាមបានពង្រឹងវិស័យការពាររបស់ខ្លួនដោយស្ងាត់ៗនៅតំបន់ប្រជុំកោះជម្លោះក្នុងសមុទ្រចិនខាងត្បូង ដែលវៀតណាមកំពុងមានបញ្ហាជាមួយចិន គឺឃើញមានបញ្ចូនមីស៊ីលទៅដំឡើងលើកោះ។មីស៊ីលនោះអាចបាញ់កម្ទេចការហោះចុះឡើង និងការដំឡើងមូលដ្ឋានយោធារបស់ចិន ឆ្លងកាត់ផ្លូវពាណិជ្ជកម្មដែនសមុទ្រ។នេះបើតាមការបញ្ជាក់ពីមន្ដ្រីនៃប្រទេសលោកខាងលិចសុំមិនបញ្ចេញឈ្មោះ។

មន្ដ្រីការទូតនិងមន្ដ្រីយោធាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ក្រុមស៊ើបការណ៍សម្ងាត់បានបង្ហាញថាទីក្រុងហាណូយបានដឹកជញ្ជូនមីស៊ីល ពីដែនដីវៀតណាមឆ្ពោះទៅដំឡើងនៅទីតាំងក្នុងមូលដ្ឋានចំនួន៥ នៅលើប្រជុំកោះស្ព្រាតលីប៉ុន្មានខែថ្មីៗនេះ។ការធ្វើសកម្មភាពទំនងធ្វើឲ្យភាពតានតឹងកើតឡើងបន្ដទៀតរវាងវៀតណាមជាមួយចិន។

មីស៊ីលត្រូវបានបញ្ជូនទៅមូលដ្ឋានយោធា ដោយបិទបាំងពីការឃ្លាំមើលពីលើអាកាស ហើយក៏មិនទាន់បំពាក់សម្ភារគ្រប់គ្រាន់ដែរ ប៉ុន្ដែអាចធ្វើប្រតិបត្ដិការជាមួយកាំភ្លើងធំ និងដំឡើងក្នុងរយៈពេលតែពីរឬបីថ្ងៃប៉ុណ្ណោះអាចប្រើប្រាស់បានហើយ។នេះបើយោងតាមប្រភពបីផ្សេងគ្នា។

ចលនារុលទៅមុខរបស់វៀតណាមនៅដែនជម្លោះក្នុងសមុទ្រចិនខាងត្បូង ធ្វើឲ្យក្រុមអ្នកវិភាគផ្នែកយោធានិយាយថា វាជាការផ្លាស់ប្ដូរផ្នែកយោធាដ៏សំខាន់បំផុតដែលវៀតណាមបានធ្វើ។ទីក្រុងហាណូយចង់ដំឡើងមីស៊ីលនៅកន្លែងដែលគេគ្រោងទុក ខណៈមានការបារម្ភថាអាចនឹងមានភាពតានតឹង ក្រោយតុលាការអាជ្ញាកណ្ដាលអន្ដរជាតិ ចេញសេចក្ដីសម្រេចឲ្យហ្វីលីពីនឈ្នះចិន លើករណីហ្វីលីពីនប្ដឹងចិនកាលពីឆ្នាំ២០១៣ ពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង។

ប៉ុន្ដែតាមពិតទៅចិនកំពុងរកាំរកូសនឹងហ្វីលីពីនទៅហើយ ក្រោយតុលាការចេញសេចក្ដីសម្រេច។ហេតុនេះដោយចិនកំពុងរវល់ជាមួយហ្វីលីពីន វាជាឱកាសល្អសម្រាប់វៀតណាម អាចពង្រីកខ្លួនចូលទៅដែនសមុទ្រចិនខាងត្បូងដោយស្ងាត់ៗ៕

ប្រភព៖ វាយោ


វៀតណាម​​​បញ្ជូន​​​មីស៊ីល​​​ទៅ​​សមុទ្រ​​ចិន​​​ខាងត្បូង​​​ដោយ​ស្ងាត់ៗ

មហាធៀ​ ដាក់​ពាក្យ​ស្នើ​បង្កើត​បក្ស​ថ្មី​ដើម្បី​បន្ត​តំណែង​ពី​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​សព្វ​ថ្ងៃ

វៀតណាម​​​បញ្ជូន​​​មីស៊ីល​​​ទៅ​​សមុទ្រ​​ចិន​​​ខាងត្បូង​​​ដោយ​ស្ងាត់ៗ

អាមេរិកបង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះការសម្លាប់រង្គាលមនុស្សក្រៅប្រព័ន្ធតុលាការ នៅហ្វីលីពីន