យប់មិញ​ Zidane​ ធ្វើ​សន្និសីទ​រឿង​ឈ្នះ​ពាន​សុខ​ៗ​ ស្រាប់តែ​មាន​រឿង​នេះ​កើតឡើង

Real Madrid បានឈ្នះពានមួយទៀត មុនបើករដូវកាលថ្មីរបស់ខ្លួន គឺពានរង្វាន់ UEFA Super Cupក្រោយពេលយកឈ្នះ Sevilla ក្នុងលទ្ធផល៣ទល់នឹង២ ហើយទន្ទឹមគ្នានោះគ្រូបង្វឹករបស់ក្រុម លោក Zinedine Zidane ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ហើយរូបលោកប្រហែកជាកាន់តែមានភាពរំភើបខ្លាំងថែមទៀត នៅពេលកូនក្រុមបានធ្វើបែបនេះ។

នៅពេលការប្រកួតបានបញ្ចប់ ការធ្វើសន្និសីទកាសែតបានចាប់ផ្ដើម ស្របគ្នានឹងពេលលោក Zidane បានធ្វើការថ្លែង កូនក្រុមរបស់លោកក៏លេចមុខចេញមក កាត់ចង្វាក់នៃបទសម្ភាសន៍ រួចធ្វើការជប់លៀងនៅទីនោះ ហើយមើលទៅ Marcelo បានដើរតួជាអ្នកក្រឡុកគ្រូបង្វឹកខ្លាំងតែម្ដង តែលោក Zidane នៅតែបន្តញញឹម។

យ៉ាងណាមិញមើលទៅ Zidane មិនសូវពេញចិត្តប៉ុន្មានទេ នៅពេលឃើញឈុតសំលៀកបំពាក់របស់ខ្លួន មានការប្រឡាក់រញ៉េរញ៉ៃបែបនេះ ហើយតាមរយៈនេះលោកប្រហែលជារៀបគម្រោងសងសឹក កូនក្រុមរបស់ខ្លួន នៅកន្លែងហ្វឹកហាត់វិញជាមិនខាន។

ប្រភព៖ news.kqube


យប់មិញ​ Zidane​ ធ្វើ​សន្និសីទ​រឿង​ឈ្នះ​ពាន​សុខ​ៗ​ ស្រាប់តែ​មាន​រឿង​នេះ​កើតឡើង

Phelps ក្តោបបាន​​មេដាយ​មាស​​បន្ថែមលើក​​ទី​​២១​​ ក្រោយ​ឈ្នះ​ការ​ហែល​មេ​អំបៅរ៉ៃ​យ៉ូ

យប់មិញ​ Zidane​ ធ្វើ​សន្និសីទ​រឿង​ឈ្នះ​ពាន​សុខ​ៗ​ ស្រាប់តែ​មាន​រឿង​នេះ​កើតឡើង

Real Madrid ​លើក​ពាន​មួយ យក​ហេង ​​​មុន​បើក​រដូវ​កាល​ថ្មី