យុវតី​ម្នាក់​ទិញ​ឆ្នោត​ឡូតូ ២ ខ្សែ​ក្នុង​ខែ​ដំបូង វិះ​​ត្រូវ​រង្វាន់​ធំ​ជិត ៣០ ម៉ឺន​ដុល្លារ

យុវតី​ម្នាក់​មក​ពី​ខណ្ឌ​ច្បារ​អំពៅ នៅ​មិន​សុខ​គេង​មិន​លក់​ស្ទើរ​ពេញ​មួយ​យប់ បន្ទាប់​ពី​វិះ​នឹង​មាន​សំណាង​ធំ​ត្រូវ​រង្វាន់ Jackpot ជិត ៣០ ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​ឆ្នោត​នាគ​នាំ​សំណាង បន្ទាប់​ពី​ចាប់​ផ្តើម​​ផ្សង​សំណាង​ជាមួយ​​ឆ្នោត​ឡូតូ​​ត្រឹម​តែ ២ ខ្សែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

 

កញ្ញា ណាវី ដែល​ជា​អ្នក​ឈ្នះ​រង្វាន់​លួង​ចិត្ត​ចំនួន ៤ លាន​រៀល កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​បង្ហាញ​អារម្មណ៍​ថា នាង​ពិត​រំភើប​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ការ​​ឈ្នះ​រង្វាន់​នេះ ហើយ​នាង​ក៏​ភ័យ​អរ​ៗ​អម​ដោយ​ការ​សោក​ស្ដាយ​ផង​ដែរ​ ក្រោយ​ពី​វិះ​ត្រូវ​រង្វាន់​ធំ​ជិត ៣០ ម៉ឺន​ដុល្លារ។

 

យុវតី​ម្នាក់​ទិញ​ឆ្នោត​ឡូតូ ២ ខ្សែ​ក្នុង​ខែ​ដំបូង វិះ​​ត្រូវ​រង្វាន់​ធំ​ជិត ៣០ ម៉ឺន​ដុល្លារ

 

ណាវី ​បន្តថា សម្រាប់​រង្វាន់​នេះ​ នាង​បាន​ផ្សង​សំណាង​ឆ្នោត​ឡូតូ​​ត្រឹម​តែ​ពីរ​ខ្សែ​ប៉ុណ្ណោះ​​ក្នុង​មួយ​ថ្ងៃ​ ហើយ​បើ​ទោះ​បី​ជា​​ខុស​តែ​មួយ​លេខ​នឹង​ត្រូវ​រង្វាន់​ធំ នៅ​ពេល​នេះ​ក្ដី​ក៏​នាង​នៅ​តែ​មិន​អស់​សង្ឃឹម និង​រំពឹង​ថា​នឹង​អាច​មាន​ឱកាស​​ឈ្នះ​រង្វាន់​ធំ Jackpotសាជាថ្មី​​​​​នៅ​ពេល​ខាងមុខ​ជាក់​ជា​មិន​ខាន។

 

ឆ្នោត​នាគ​នាំ​សំណាង ជា​ក្រុមហ៊ុន​ឆ្នោត​ស្រប​ច្បាប់​បង្កើត​ឡើង​តាំង​ឆ្នាំ​២០១៣ ​ដែល​បាន​ទទួល​អាជ្ញា​ប័ណ្ណ​ស្រប​ច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​បាន​តម្កល់​ប្រាក់​ ៥០ ម៉ឺន​ដុល្លារ​ ព្រម​ទាំង​បាន​បង់​ពន្ធ​ចូល​រដ្ឋ ១០% សម្រាប់​ជួយ​ជន​ក្រីក្រ​ផង​ដែរ។

 

រង្វាន់ Jackpot ថ្មី​បាន​កើន​ដល់​ទៅ​ជាង ២៩០ ០០០ ដុល្លារ​​ហើយ​ក្នុង​សប្តាហ៍​នេះ​ ហើយ​វា​អាច​ក្លាយ​ជា​របស់​​អ្នក បើ​អ្នក​​ចូលរួម​ផ្សង​សំណាង! ដើម្បី​មាន​សំណាង​ឈ្នះ​រង្វាន់​ពី​ឆ្នោត​ឡូតូ ៦/៣៩​​ របស់​ក្រុមហ៊ុន​នាគ​នាំ​សំណាង អ្នក​គ្រាន់​តែ​ស្វែង​រក​ភ្នាក់ងារ ទ្រូម៉ាន់នី និង​ឆ្នោត​នាគ​នាំ​សំណាង​ដែល​នៅ​ជិត​អ្នក​បំផុត ដោយ​ចំណាយ​ត្រឹម ២០០០ រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខ្សែ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង ០២៣ ៩៦៦ ៦៣៩ ឬ​ចូល​វិបសាយ www.dl639.com និង Facebook: Lucky Star Dragon Lotto ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម