ចិន៖ ប្រើ​ទូរសព្ទ​ពេល​ជិះ​យន្តហោះ ​នឹង​អាច​រង​ពិន័យ​ជាង ៧៥០០ដុល្លារ

​​អ្នក​​ដំណើរ​ទាំង​ឡាយ​ណា​​​​​​ ដែល​ប្រើ​ប្រាស់​​ទូរសព្ទ​​​​​​​​​លើ​​យន្តហោះ​​​​​ នឹង​ត្រូវ​​ផាក​ពិន័យ​​​​​ចំនួន​​​​ ៥០ ០០០​យ័ន ​ឬ​​​​ ៧ ៥១៥​ដុល្លារ​អាមេរិក​​។ នេះ​បើ​តាម​​​​សេចក្ដី​ព្រាង​​ធ្វើ​វិសោធនកម្ម​​ច្បាប់​​​អាកាសចរណ៍​ស៊ីវិល ​​​​​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​​​​​​​កាល​ពី​ថ្ងៃ​​​​ច័ន្ទ​​​​កន្លង​ទៅ​​​ ដោយ​រដ្ឋបាល​​​អាកាសចរណ៍​​​​​​ចិន។

 

ចិន៖ ប្រើ​ទូរសព្ទ​ពេល​ជិះ​យន្តហោះ ​នឹង​អាច​រង​ពិន័យ​ជាង ៧៥០០ដុល្លារ

 

សេចក្ដី​ព្រាង​ធ្វើ​វិសោធនកម្ម​​​​​​​​​​ នឹង​បន្ថែម​​​​​​​​​ជំពូក​ថ្មី​មួយ​មាន​​​​អាកប្បកិរិយា​​​​ចំនួន​ ១៤​ប្រភេទ​​​​​ ដែល​​​ធ្វើ​ឲ្យ​មាន​​​​​គ្រោះ​ថ្នាក់​​​​ដល់​សុវត្ថិភាព​​​​ និង​​រំខាន​​ក្នុង​ការ​បញ្ជា​ការ​ហោះហើរ។

 

សកម្មភាព​​​​​​​ទាំង​​នោះ​រួម​មាន​​​ការ​ប្រើ​ប្រាស់​​​​ទូរសព្ទ​ដៃ, ​ជក់​បារី, ​បង្ខំ​​ឲ្យ​គេ​​​ទៅ​អង្គុយ​កន្លែង​ផ្សេង​, រារាំង​​ផ្លូវ​​ និង​​​​​​​​ទ្វារ​​ចូល, ​លួច​​​ជិះ​យន្តហោះ​ និង​លួច​​ចូល​ព្រលាន​​យន្តហោះ , វាយ​​​​ក្រុម​ការងារ​​​, ​​វាយ​​អ្នក​ដំណើរ​​, ​​បង្កើត​ពាក្យ​ចចាមអារ៉ាម​​​​បង្ក​ឲ្យ​ចលាចល​​​​​លើ​យន្តហោះ​ជា​ដើម​។ ​បើ​​​​​​អ្នក​ដំណើរ​ទាំង​អស់​​​មិន​គោរព​តាម​​នឹង​ត្រូវ​​ពិន័យ​​ជា​មួយ​ទឹក​ប្រាក់​​ដ៏​ច្រើន​ខាង​លើ។

 

​​​​​​​​​​នៅ​ពេល​​​ជើង​ហោះ​ហើរ​​​​​ត្រូវ​បាន​ពន្យារពេល ​​​​ក្រុមហ៊ុន​អាកាសចរណ៍​​​​គួរ​តែ​​ជូន​ដំណឹង​​ដល់​អ្នក​ដំណើរ​​​ និង​​​ផ្ដល់​ជូន​សេវា​កម្ម​​​​​ទាក់​ទង​​​​​​នានា។ ​​ក្រុមហ៊ុន​​ ​ត្រូវ​​​​លើក​ទឹក​ចិត្ត​​ឲ្យ​ទិញ​​​​​​​សេវា​ធានារ៉ាប់រង​​​​​ឲ្យ​​អ្នក​ដំណើរ​​ ​ដើម្បី​​ធានា​ផល​ប្រយោជន៍​​​​អ្នក​​ដំណើរ​ទាំង​អស់។

 

​​​​​​ចំណែក​​​​អ្នក​បើក​បរ​វិញ​ ​ប្រសិន​​បើ​រក​ឃើញ​ថា​​​ល្មើស​​នឹង​ច្បាប់​​​​​​អាជ្ញាប័ណ្ណ​​ពួក​គេ​​នឹង​​ត្រូវ​លុប​ចោល​ ​ហើយ​ពួក​គេ​​នឹង​ត្រូវ​​ហាម​​​​​មិន​ឲ្យ​​​ធ្វើ​​សកម្មភាព​អាជីវកម្ម​​​​ខាង​ហោះ​ហើរ​​រយៈពេល​ ២​ឆ្នាំ​ទៀត​ផង៕

 

ចុចអាន៖ ៤​ សន្លឹក​បង្ហាញ​ពី​យន្ត​ហោះ​ពេញ​វាល​ខ្សាច់​នៅ​អាមេរិក

ចុចអាន៖ អ្នក​ដំណើរ​​​​យន្ត​ហោះ​​ភ្ញាក់​ផ្អើល​​ ពេល​​ជួប​អ្នក​មាន​មុខ​មាត់​​​​​រាង​រៅដូច​គ្នា​​ខ្លាំង​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ People’s Daily