“​មុន​អាយុ​៥០​ ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា ​ក៏​មិន​ប្រាកដ​ថា​ជីវិត​ជោគជ័យ​”​៖ ​ ហូវ​ ដាណេ

“ទាល់តែដល់អាយុ៥០ឆ្នាំ ទើបអាចកំណត់ថា អ្នកជោគជ័យឬអត់” នេះគឺជាសម្តីរបស់ស្រ្តីឋិតក្នុងមជ្ឈិមវ័យដែលខិតខំកែឆ្នៃខ្សែជីវិតពីកូនស្រីកំព្រាឪពុក រហូតបានក្លាយជាម្ចាស់គ្លីនិកកែសម្ជស្សស្តង់ដារអន្តរជាតិនិងដ៏ល្បីឈ្មោះ ហើយមានច្រើនសាខានៅកម្ពុជា ប៉ុន្តែនៅតែគិតថាជីវិតរបស់ខ្លួននៅមិនទាន់បានជោគជ័យនៅឡើយទេ។

“​មុន​អាយុ​៥០​ ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា ​ក៏​មិន​ប្រាកដ​ថា​ជីវិត​ជោគជ័យ​”​៖ ​ ហូវ​ ដាណេ
តើហេតុអ្វីបានជានាយិការូបនេះលើកឡើងបែបនេះ តើគាត់មានប្រវត្តិយ៉ាងដូចម្តេចខ្លះ?
ក្នុងត្រកូលអ្នកចម្ការឋិតក្នុងជីវភាពមធ្យមលោកស្រី ហូវ ដាណេ បានមានប្រសាសន៍ប្រាប់ ខេយ្យូប ថា លោកស្រី មានស្រុកកំណើតនៅភូមិ ចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។លោកស្រីបានបញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩៣ ហើយឡើងមកភ្នំពេញរស់នៅជាមួយម្តាយមីងសម្រាប់បន្តការសិក្សានៅ មហាវិទ្យាល័យ ដើម្បីបំពេញក្តីស្រមៃចង់ក្លាយជាមេធាវី។
“​មុន​អាយុ​៥០​ ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា ​ក៏​មិន​ប្រាកដ​ថា​ជីវិត​ជោគជ័យ​”​៖ ​ ហូវ​ ដាណេ
ចូលមកដល់ត្រឹមនេះ យើងសូមអនុញ្ញាតប្រើពាក្យ យុវតី ឬដាណេជំនួសវិញ ដើម្បីបញ្ជាក់ពីវ័យ លោកស្រីកាលពីវ័យជំទង់នាពេលនោះ។
ជាអកុសល លោកឪពុកជាទីស្រឡាញ់របស់ ដាណេ បានទទួលមរណភាពនាពេលនោះ ហើយបានធ្វើឲ្យជីវភាព ក៏កាន់តែយ៉ាប់យ៉ឺនដែរ ដោយសារតែបាត់បង់បុគ្គលដ៏សំខាន់សម្រាប់គ្រួសារ ក្នុងការរកចំនូលមួយផ្នែកធំ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក៏ដូចជាទប់ទល់នឹងការចំណាយចាំបាច់ប្រចាំថ្ងៃ។
“​មុន​អាយុ​៥០​ ទោះ​មាន​លុយ​ច្រើន​ប៉ុណ្ណា ​ក៏​មិន​ប្រាកដ​ថា​ជីវិត​ជោគជ័យ​”​៖ ​ ហូវ​ ដាណេ