អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

ខេត្តកណ្តាល៖ អាចចាត់ទុកជាព័ត៌មានសំខាន់ប្រចាំសប្តាហ៍ ករណីលោក សេង ប៊ុនវេង ហៅអាចារ្យ A នាយកវិទ្យុ ABC107.5Mhz និងនាយកសាលាបង្រៀនបើកបររថយន្ត២៣តុលា ដែលភរិយាចុងមានស្រី (ស្រីស្រឡាញ់ស្រី) នោះបានធ្វើឲ្យមានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ ។ បន្ថែមពីលើអ្វី ដែលបានទាក់ទាញការចាប់អារម្មណ៍ខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ស្ថានីយវិទ្យុ ABC បានផ្សាយបន្តផ្ទាល់អំពីប្រសាសន៍អាចារ្យ A កាលពីព្រឹកម្សិលមិញ ដោយបានលើកទឹកចិត្តឲ្យនារីបម្រើការតាមហាងខារ៉ាអូខេលក់ខ្លួនឲ្យអ្នកមានលុយ ជាជាងការបន្តអង្គុយផឹកស្រាបៀរជាមួយភ្ញៀវ ។

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

ឆ្លើយតបទៅនឹងអ្នកបញ្ចេញមតិតាមហ្វេសប៊ុក ដែលជានិស្សិតឆ្នាំទី៣ម្នាក់ ហើយធ្វើការងារនៅក្នុងហាងខារ៉ាអូខេមួយ ដែលសួរថា បើសិនជាមានកូនអ្នកមានទ្រព្យ ឬសេដ្ឋីម្នាក់មកស្រឡាញ់ តើត្រូវធ្វើយ៉ាងម៉េច? អាចារ្យ A ឆ្លើយថា «រវាងយើងអង្គុយផឹករាល់ថ្ងៃ ហើយនឹងសុខចិត្តលក់ខ្លួនឲ្យសេដ្ឋីយកលុយមួយដុំ ដើម្បីប្រកបអាជីពអ្វីផ្សេង… យកលុយទៅកូន…» ។

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

ការអត្ថាធិប្បាយរបស់អាចារ្យ A បែបនេះ ធ្វើឡើងក្រោយព័ត៌មានដែលថា ភរិយាចុងរបស់ខ្លួនមានស្រី ត្រូវបានផ្ទុះឡើង ។ អាចារ្យ A បានប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឲ្យឃាត់រថយន្តម៉ាកហាឡេនឌ័រ ដែលភរិយាចុង វ័យក្មេងរបស់លោកឈ្មោះ កេត រដ្ឋា ទុកបណ្តោះអាសន្ន រង់ចាំមានការដោះស្រាយ ។ មិនមែនតែវត្តមានអាចារ្យ A នោះទេ នៅក្នុងការដោះស្រាយទំនាស់រវាងបុរសវ័យ៧៧ឆ្នាំរូបនេះ ជាមួយនឹងប្រពន្ធចុង ដែលមានស្រីនោះ ។ បុគ្គលិករបស់ស្ថានីយ ABC ច្រើននាក់ ក៏បានទៅជួយជ្រោមជ្រែង លើកទឹកចិត្តផ្តល់ការប្រឹក្សា បញ្ចេញយោបល់ជាមួយអាចារ្យ A នៅឯក្រុងតាខ្មៅ ខេត្តកណ្តាលនោះដែរ ។

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

ថ្លែងប្រាប់ក្រុមអ្នកកាសែត នាយកស្ថានីយវិទ្យុ ABC រូបនេះ បាននិយាយថា លោកមិនរំពឹងថា ស្ត្រីវ័យក្មេង ដែលជាអតីតប្រពន្ធចុងរបស់លោកអាចនឹងវិលត្រឡប់មករួមរស់ជាមួយលោកវិញនោះឡើយ, ប៉ុន្តែសម្រាប់លោកចង់បានតែកូនស្រីអាយុ៥ឆ្នាំ ឲ្យមកស្នាក់នៅជាមួយជីដូនរបស់វា(ជីដូនខាងម្តាយ) ដើម្បីបានរៀនសូត្រ ហើយអតីតភរិយាចុងរបស់លោក ក៏អាចមានសិទ្ធិនាំកូនដើរលេង ឬក៏ជួបមុខកូនបានដែរ ។

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

អ្នកស្រី អឹម ចន អាយុ៦៧ឆ្នាំ(ក្មេងជាកូនប្រសា) ដែលជាម្តាយអ្នកស្រី កេត រដ្ឋា បាននិយាយថា កូនអ្នកស្រីបានទាក់ទង ស្នេហាជាមួយអាចារ្យ A ហើយអាចារ្យ A ក៏បានយកធ្វើជាប្រពន្ធចុង ដោយបានទិញខុនដូចំនួន៥ និងសង់ផ្ទះឲ្យអ្នកស្រីនៅឯស្រុកទៀតផង ។

អាចារ្យ A ក៏បាននិយាយដែរថា «អ្នកសេពគប់ជាមួយអាចារ្យ A មិនខាតទេ ។ ជាក់ស្តែង ការផ្តល់រថយន្ត និងលុយទៅឲ្យអតីតប្រពន្ធចុងវ័យក្មេងរបស់លោកនោះ មានន័យថា ជាការទទួលខុសត្រូវ» ។

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

សម្រាប់អ្នកលេងហ្វេសប៊ុកឯណេះវិញ បានហៅអ្វីដែលបានលើកឡើងរបស់អាចារ្យ A គឺជាទម្រង់នៃការជួញដូរ មិនមែនកើតឡើងពីស្នេហាពិតនោះឡើយ ។ មិនតែប៉ុណ្ណោះ វាបានបំពានយ៉ាងធ្ងន់ទៅនឹងប្រពៃណី និងច្បាប់របស់កម្ពុជា ជា ពិសេសច្បាប់ស្តីអំពីឯកពន្ធភាព ដែលតម្រូវឲ្យមានប្តីមួយ ប្រពន្ធមួយ ។

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

នៅក្នុងបណ្តាញសង្គមដដែល អ្នកខ្លះបានជំរុញឲ្យមានការស៊ើបអង្កេតឡើងវិញចំពោះសេចក្តីស្នេហារបស់អាចារ្យ A នឹងនាង កេត រដ្ឋា ខណៈដែលនាងនៅធ្វើជាបុគ្គលិកសាលាបើកបរ ២៣តុលា ក្បែរផ្សារសុវណ្ណា ។ ការស៊ើបអង្កេតនោះដើម្បីចង់ដឹងថា តើស្នេហារវាងបុរសអាយុ៧៧ឆ្នាំ ជាមួយនឹងនារីអាយុ២៨ឆ្នាំ ជាស្នេហាស្មោះស្ម័គ្រចេញពីបេះដូង ឬក៏ដោយសារការដាក់សម្ពាធណាមួយ ។

អ្នកខ្លះបានលើកឡើងថា ក្រៅពីល្បីនៅវិទ្យុ ABC អាចារ្យ A ដែលមានវ័យ៧៧ឆ្នាំទៅហើយនោះ ក៏ល្បីរឿងស្នេហាដែរ ។ អ្នកខ្លះបាននិយាយបែបកម្លែងថា «ពុទ្ធោ! ប្រពន្ធខ្ញុំមានស្រី!» បើថា មានប្រុស ដូចជាមិនសូវខ្មាស់គេប៉ុន្មានទេ ប៉ុន្តែប្រពន្ធមានស្រី…នរណាមិនខ្មាស់គេ? ៕ ហេង សូរិយា

អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព អាចារ្យ A សម្រេចឲ្យភរិយាចុងមានសេរីភាព

 

ប្រភព៖ nokorwatnews