៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​

ភ្នំពេញ៖ ក្នុងយៈពេល៣ឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានចាប់បញ្ជូនជនបរទេសខុសច្បាប់ជាង ១ម៉ឺន៧រយ នាក់ដែលក្នុងនោះមាន៦៨សញ្ជាតិឱ្យចេញពីប្រទេសកម្ពុជា ដើម្បីរក្សាសណ្ឋាប់ធា្នប់ និងគោរពតាមអធិបតេយ្យប្រទេសកម្ពុជា។ នេះយោងតាមរបាយការណ៍អនុវត្តន៍ ច្បាប់អន្តោប្រវេសន៍នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានឱ្យដឹងកាលពីចុងសប្តាហ៍នេះ។

៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៤ អាជ្ញាធរកម្ពុជាបានចាប់បញ្ជូន ជនបរទេស ខុសច្បាប់ទៅប្រទេសដើមវិញបានចំនួនជាង១៣០០នាក់ ដែលមាន២៤សញ្ជាតិ ឆ្នាំ២០១៥ បានជិត៧ពាន់វនាក់ មាន៤៩សញ្ជាតិ និងឆ្នាំ២០១៦នេះបានចំនួន២៥០០នាក់ មាន៣៥សញ្ជាតិ ដែលក្នុងចំណោមនោះ គឺជនជាតិវៀតណាមឈរលំដាប់ខ្ពស់ជាងគេ រហូតទៅដល់ជាង៩ពាន់នាក់។

ចំណែកជនជាតិវៀតណាមដែលលួចចូលតាមច្រករបៀងព្រំដែនកម្ពុជា-វៀតណាម ដោយមកធ្វើជា កម្មករសំណង់ ជាងឈើចម្លាក់តុ ទូ អ្នកប៉ូលាម៉ូតូ ឡាន អ្នកម៉ាស្សា អ្នកលក់ដូរផ្សេងៗទៀត។ សម្រាប់ជនជាតិដទៃទៀត បានមកសម្ងំ លាក់ខ្លួនធ្វើការងារនៅក្នុងប្រទេសកម្ពុជាក្រោមរូបភាព ធ្វើជាគ្រូគង្វាលសាសនា គ្រូភាសាបរទេស គ្រូបង្ហាត់បាល់ទាត់ និងខ្លះទៀតបានយកទឹកដីកម្ពុជា ធ្វើជាទីតាំងចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ិនធើណេត ជាពិសេសជនជាតិចិន និងកូរ៉េ និងជនបរទេសខ្លះទៀត បានប្រើប្រាស់កម្ពុជាដើម្បីប្រព្រឹត្តបទឧក្រិដ្ឋកម្មជាដើម។

ទន្ទឹមនឹងនេះដែរ ជនបរទេសមកពីចំងាយទាំងអស់ បានចូលមកកម្ពុជាតាមច្រកព្រំដែនគោក និងអាកាស ដោយខ្លះបានរស់នៅដោយហួសទិដ្ឋាការស្នាក់នៅ និងធ្វើការងារនៅក្នុងប្រទេសកម្ពុជា៕
៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​

៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​

៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​

៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​
ប្រភព៖ kqube

  • ៣​ឆ្នាំ​​បណ្តេញ​ជនបរទេស​ខុស​ច្បាប់​បាន​៦៨​សញ្ជាតិ​ក្នុង​នោះ​វៀតណាម​ជិត១​ម៉ឺន​នាក់​​​​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: