រឿងក្តី​របស់ Kim Hyun Joong ទើបតែ​ចេញ​លទ្ធផល​អំបាញ់មិញ​

6 Videos


បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងឧទរណ៍ទៅកាន់អតីតមិត្តស្រីរួចមក កាលពីប៉ុន្មានម៉ោងមុននេះតារាសម្ដែង Kim Hyun Joong ត្រូវបានតុលាការក្រុងសេអ៊ូលសម្រេចឲ្យឈ្នះក្ដីទាំងស្រុងដោយតម្រូវឲ្យអតីតមិត្តស្រីរបស់គេសងជំងឺចិត្តជាលុយចំនួន ១.៥ លានដុល្លារអាមេរិក ។

រឿងក្តី​របស់ Kim Hyun Joong ទើបតែ​ចេញ​លទ្ធផល​អំបាញ់មិញ​

ភាពចម្រួងចម្រាស់រវាងលោក Kim Hyun Joong និង អតីតមិត្តស្រីគឺបានចាប់ផ្ដើមតាំងពីខែ សីហា ឆ្នាំ ២០១៤ មកម្ល៉េះ បន្ទាប់ពីអតីតមិត្តស្រីរបស់តារាប្រុសរូបនេះដាក់ពាក្យប្ដឹងជាហូរហែ ដែលទង្វើនេះត្រូវបានលោក Kim Hyun Joong ចោទថាជាការជំរិតរកលុយ ។

រឿងក្តី​របស់ Kim Hyun Joong ទើបតែ​ចេញ​លទ្ធផល​អំបាញ់មិញ​

គួររំឭកដែរថា តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក Kim Hyun Joong បានសម្រេចចិត្តដាក់ពាក្យបណ្ដឹងឧទរណ៍ទៅកាន់អតីតមិត្តស្រីរបស់លោក បន្ទាប់ពីនាងបានរួចផុតពីការចោទប្រកាន់ទាំងអស់ដែលលោកបានប្ដឹងពីបទ បរិហារកេរ្តិ៍ និង ចោទប្រកាន់ខុសពីការពិត ៕

(ប្រភព ៖ អលខេប៉ប) កុសល