អាជ្ញាធរ​បញ្ជូន​ជនសង្ស័យ​ជនជាតិ​​វៀតណាម​​៦​នាក់​ដែល​សម្លាប់​ខ្មែរ​ទៅ​តុលាការ​ព្រៃវែង

អាជ្ញាធរ​ស្រុក​ពាមរក៏ បញ្ជូន​ជនសង្ស័យ​ជនជាតិ​​វៀតណាម​​៦​នាក់ ដែល​វាយ​សម្លាប់​ខ្មែរ នៅ​ខេត្ត​ព្រៃវែង ទៅ​កាន់​តុលាការ​​នៅ​ថ្ងៃ​ទី​១០ សីហា នេះ ខណៈ​គ្រួសារ​ជនរងគ្រោះ បន្ត​អំពាវនាវ​ដល់​អាជ្ញាធរ​រក​យុត្តិធម៌​ដល់​ពួកគេ​ឲ្យ​បាន​លឿន។

ភរិយា​ជន​រងគ្រោះ លោកស្រី ចាន់ ស៊ីណា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១០ សីហា ថា លោកស្រី​ អំពាវនាវ​ដល់​អាជ្ញាធរ​មេត្តា​រក​យុត្តិធម៌​ដល់​គ្រួសារ​លោកស្រី​ឲ្យ​បាន​លឿន។

ជនសង្ស័យ​ជនជាតិ​​វៀតណាម​​៦​នាក់ នោះ​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន បន្ទាប់​ពី​ពួក​គេ​បាន​កៀរគរ​ជនជាតិ​វៀតណាម ដូច​គ្នា​ជាច្រើន​នាក់ ទៅ​ដេញ​វាយ​ប្រហារ​លើ​ពលរដ្ឋ​កម្ពុជា មួយ​គ្រួសារ ដែល​រស់នៅ​ភូមិ​ក្បែរ​គ្នា បណ្ដាល​ឲ្យ​បុរស​ម្នាក់​ជា​ប្ដី​ស្លាប់ និង​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទៃពោះ ៩​ខែ​រង​របួស​ធ្ងន់។

ជន​រងគ្រោះ​ ឈ្មោះ សេង រត្នធី អាយុ ៣៣​ឆ្នាំ រស់នៅ​ឃុំ​ព្រែកខ្សាយខ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ត្រូវ​បាន​ជនជាតិ​វៀតណាម មាន​គ្នា​លើស​ពី ២០​នាក់ ដែល​រស់​នៅ​​ឃុំ​ជាមួយ​គ្នា ប្រដាប់​ដោយ​ដំបង ឈើ​មូល ឈើ​ជ្រុង ដែកគាស់ និង​កាំបិត វាយ​សម្លាប់ កាល​ពី​​យប់​ថ្ងៃ​ទី​៧ សីហា។ បើ​យោង​តាម​ការ​អះអាង​របស់​ភរិយា​ជន​រងគ្រោះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។