ការ​គំរាម​ដែល​គេ​សង្ស័យ​រំខាន​ដល់​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ពិភពលោក

កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីនៅខេត្តមណ្ឌលគិរី បានបដិសេធការចោទប្រកាន់ដែលថា ពួកគេបានគំរាមថានឹងចាប់ខ្លួនអ្នកចូលរួមក្នុងការដើរហែដែលគ្រោងធ្វើដើម្បីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក។ ការអះអាងនិងការតបវិញបានកើតមានឡើង ពីរឆ្នាំបន្ទាប់ពីអាជ្ញាធរបានរាំងផ្លូវអ្នកភូមិជនជាតិដើមភាគតិចព្នងប្រហែល៧០០នាក់មិនឲ្យដើរហែកាត់ក្រុងសែនមនោរម្យដើម្បីអបអរទិវាដែលរៀបចំដោយអង្គការសហប្រជាជាតិ ព្រោះបារម្ភថា ភ្ញៀវទេសចរអាចមានការយល់ច្រឡំព្រឹត្តិការណ៍នោះថា ជាការតវ៉ា។ លោក អ៊ាង ម៉េងលី មន្ត្រីអង្កេតអង្គការអាដហុកខេត្តមណ្ឌលគិរី បាននិយាយថា កាលពីថ្ងៃច័ន្ទ តំណាងសហគមន៍ព្នង១០សហគមន៍នៅខេត្តមណ្ឌលគិរីបានប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក ដោយចោទមន្ត្រីរដ្ឋាភិបាលពីររូបថាបានគំរាមចាប់ខ្លួនពួកគាត់ ប្រសិនបើពួកគាត់បន្តផែនការអបអររបស់ពួកគាត់នោះ។ លោក ម៉េងលី បាននិយាយថា “តំណាង១០នាក់បានមកការិយាល័យរបស់ខ្ញុំ និងបានដាក់ពាក្យប្តឹងអភិបាលស្រុកកោះញែក និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពីព្រោះពួកគេបានគំរាមចាប់ខ្លួនប្រជាពលរដ្ឋនិងដាក់ពន្ធនាគារពួកគាត់ ប្រសិនបើពួកគាត់ធ្វើពិធីនោះ”។ លោកបាននិយាយថា អ្នកភូមិមានផែនការដើរហែដើម្បីទាក់ទាញការចាប់អារម្មណ៍ចំពោះសិទ្ធិរបស់ខ្លួនជាពលរដ្ឋខ្មែរជនជាតិដើមភាគតិច អំពាវនាវឲ្យបញ្ចប់ការរើសអើងលើក្រុមជនជាតិភាគតិច និងស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងរឿងជម្លោះដីធ្លី ដែលបានកើតមានឡើង ដោយសារតែដីព្រៃខេត្តមួយផ្នែកធំត្រូវបានប្រែក្លាយទៅជាចម្ការកសិពាណិជ្ជកម្ម។ លោក ម៉េងលី បាននិយាយថា “អ្នកភូមិបានលុបចោលការដើរហែ ពីព្រោះពួកគេបានទទួលការគំរាមពីអភិបាលស្រុកកោះញែក គឺលោក មើល សឿន។ លោក យុន សារុំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាឲ្យអភិបាលស្រុកប្រាំនាក់ចាប់ខ្លួនប្រជាពលរដ្ឋ ប្រសិនបើពួកគាត់ធ្វើពិធីនេះ”។ លោក គ្រឿង តុលា ដែលបានចូលរួមតវ៉ា […]

The post ការ​គំរាម​ដែល​គេ​សង្ស័យ​រំខាន​ដល់​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ពិភពលោក appeared first on The Cambodia Daily.