មួយខែ​ផុត​ទៅ សមត្ថកិច្ច​ពុំទាន់​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​លោក កែម ឡី និពន្ធដោយ : រឿន ភារុន       August-10-2016, 5:03 pm         134

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មួយខែ​ផុត​ទៅ សមត្ថកិច្ច​ពុំទាន់​បំបែកសំណុំរឿង​ករណី​ឃាតកម្ម​លោក កែម ឡី​ភ្នំពេញ​៖ គិត​រហូតមកដល់​ថ្ងៃនេះ ឃាតកម្ម​លើ​លោក កែម ឡី មាន​រយៈពេល​១​ខែ​ហើយ​។ សមត្ថកិច្ច​ពុំទាន់​មាន​តម្រុយ​អ្វី​បន្ថែម​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក កែម ឡី អ្នកវិភាគ​នយោបាយ និង​ជា​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ដែល​ត្រូវបាន​ឃាតក​បាញ់សម្លាប់ នៅក្នុង​ស្តា​ម៉ា​ត​មួយ (Star Mart) ដែល​ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី​ឈានដល់​ការវែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាត​កម្មនេះ ហើយ​នៅពេលដែល​ស្រាវជ្រាវ​រួច សមត្ថកិច្ច​នឹង​បង្ហាញ រូប​វី​ឌី​អូ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ម៉ា​ត​ជា​សាធារណ បន្ទាប់ពី​ក្រុមគ្រួសារ​សព ឬ​មេធាវី​បាន​ពិនិត្យមើល​ជាមុនសិន​។ តើ​ហេតុអ្វី​សមត្ថកិច្ច​ពុំទាន់​រកឃើញ​ភស្តុតាង​បន្ថែម​?

​ជា​បន្ត​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ដូចតទៅ​៖

​សូមបញ្ជាក់ថា ក្រោយ​ទទួលមរណភាព សព​លោក កែម ឡី ត្រូវបាន​ដង្ហែ​ទៅ​តម្កល់ទុក​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ដែល​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា អស់​រយៈពេល​១៥​ថ្ងៃ​។ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ក្រុមគ្រួសារ និង​គណៈកម្មការ​រៀប​ចំ​បុណ្យ ព្រមទាំង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ បានរួម​គ្នា​ដង្ហែ​សព​លោក កែម ឡី យកទៅ​បញ្ចុះ​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលជា​ស្រុកកំណើត​របស់លោក​។ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​ផ្សេងៗ នៅតែ​បន្ត​នាំគ្នា ទៅ​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី ដល់​ផ្នូរ​របស់លោក​៕