ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?

ប្រិយមិត្តមួយចំនួនប្រហែលជាមិនទាន់ដឹងច្បាស់នៅឡើយទេថា រថយន្តដែលកំពុងមានវត្តមាននៅលើពិភពលោកនេះមានដើមកំណើតតាំងពីពេលណា ហើយបង្កើតឡើងដោយនរណា ថ្ងៃនេះ គេហទំព័រ kqube.net សូមណែនាំប្រវត្តិខ្លះៗអំពីរថយន្តដែលប្រើប្រាស់សព្វថ្ងៃ។

ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?

លោក Karl Benz គឺជាបុគ្គលដំបូងគេបង្អស់ដែលបានរកឃើញនៅវិធីសាស្ត្រផលិតរថយន្តដែលជាមធ្យោបាយមួយដ៏ឆ្លាតវៃសម្រាប់សម្រួលដល់ការធ្វើដំណើររបស់មនុស្ស Karl Benz បានកើតនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ១៨៤៤ នៅក្នុងប្រទេសអាល្លឺម៉ង់ លោកបានចូលសិក្សានៅសាលាមួយដែលគេហៅថា Grammar School នៅក្នុងទីក្រុង Karlsruhe គាត់ជាសិស្សម្នាក់ដែលមានភាពឈ្លាសវៃជាងគេក្នុងចំណោមសិស្សទាំងអស់លោកបានបញ្ចប់ថ្នាក់បឋមសិក្សានៅក្នុងឆ្នាំ ១៨៥៣ នៅក្នុងឆ្នាំបន្ទាប់ ក្នុងវ័យជំទង់លោកចាប់ផ្ដើមមានគំនិតស្រលាញ់ផ្នែកបច្ចេកវិទ្យា ហើយក៏បានបន្តការសិក្សាក្នុងសកលវិទ្យាល័យមួយឈ្មោះ Poly-Technical University ដែលជាសកលវិទ្យាល័យមួយបណ្ដុះបណ្ដាលផ្នែកអេឡិចត្រូនិក។

ក្នុងថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ១៨៦៤ ក្នុងវ័យ ១៩ឆ្នាំ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Poly-Technical University ហើយក្នុងអំឡុងពេលនោះដែរ ប្រទេសអាល្លឺម៉ង់ចាប់ផ្ដើមមានមធ្យោបាយខ្លះៗសម្រាប់ធ្វើដំណើរហើយ ដូចជា កង់ រទេះសេះជាដើម ប៉ុន្តែមិនទាន់មានរថយន្ត ឫ ម៉ូតូនៅឡើយទេ ពេលនោះហើយដែល Karl Benz មានគំនិតចង់បង្កើតនូវមធ្យោបាយផ្សេងៗដែលអាចជួយដល់ការធ្វើដំណើររបស់ប្រជាជន។

ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?

ឆ្លងកាត់ការសិក្សារបស់គាត់ Benz បានចាប់ផ្ដើមក៏ដូចជាវ៉ឹកវ៉ឺនអស់រយៈពេល ៧ ឆ្នាំជាមួយបណ្ដាក្រុមហ៊ុននាៗ និងស្ថាប័នមួយចំនួនផងដែរ ប៉ុន្តែគាត់មិនសូវធ្វើបានល្អប៉ុន្មាននោះទេ ដោយមិនសូវជាជោគជ័យក្នុងការងារ លោកក៏សម្រេចចិត្តចាកចេញពីទីក្រុងកំណើត (Karlsruhe) មកកាន់ទីក្រុង Mannheim ធ្វើជាអ្នកគូរប្លង់ក្នុងរោងចក្រមួយកន្លែង។

ក្នុងឆ្នាំ ១៨៦៨ លោកបន្តទៅទីក្រុង Pforzheim ដើម្បីសាងសង់ស្ពានឲ្យក្រុមហ៊ុន Gebrüder Benckiser Eisenwerke und Maschinenfabrik ហើយចុងក្រោយគាត់ក៏បានធ្វើដំណើរទៅទីក្រុង Vienna ដើម្បីបំពេញការងារក្នុងរយៈពេលខ្លីឲ្យក្រុមហ៊ុន ផលិតដែកនៅតំបន់នោះ។

ក្នុងឆ្នាំ ១៨៧១ លោកឈាន់ដល់វ័យ ២៧ ឆ្នាំ ហើយលោកបានទៅចូលរួមធ្វើការជាមិត្តភក្តិរបស់លោក August Ritter នៅក្នុងទីក្រុង Mannheim នៅទីនោះលោកចាប់ផ្តើម ការងារជាមួយគ្រឿងម៉ាស៊ីន និងស្វែងរកប្រភពថ្មីៗអំពីម៉ាស៊ីន ការខិតខំប្រឹងប្រែងរបស់គាត់គឺពិតជាបានជោគជ័យមែន Benz ត្រូវបានគេទទួលស្គាល់ថាជាបុគ្គលដែលជោគជ័យផ្នែកគ្រឿងម៉ាស៊ីន។

ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?

គាត់ក៏បន្តការងារនោះទៅមុខ រហូតគាត់អាចផលិតគ្រឿងម៉ាស៊ីនដោយខ្លួនឯងបាន ក្នុងឆ្នាំ ១៨៨៥ លោកបានទទួលលទ្ធផលដ៏អស្ចារ្យមួយគឺផលិតរថយន្តលើកដំបូងបានសម្រេច (Motorwagen) ក្នុងនោះដែរ រថយន្តនោះអាចអង្គុយបានពីរនាក់ មានរាងជាស៊ីឡាំង ហើយបំពាក់ម៉ាស៊ីនចំនួនបួន និងកង់ចំនួន ៣ ហើយមានថាមពលអគ្គិសនី 0.៧៥ hp (0.៥៥ គីឡូវ៉ាត់)

បន្ទាប់មកទៀតក្នុងឆ្នាំ ១៨៨៦ លោកចាប់ផ្ដើមផលិតម៉ាស៊ីនដែលប្រើប្រាស់ដោយថាមពល ហ្គាស៍ (Gas) រថយន្តប្រើថាមពលហ្គាស៍នេះអាចធ្វើដំណើរបានឆ្ងាយ និងមានភាពងាយស្រួលជាងមុនទៅទៀត។ បញ្ជាក់ Karl Benz មានប្រពន្ធឈ្មោះ Bertha Ringer និងមានកូនចំនួន ៥ នាក់ លោកបានទទួលមរណៈភាព នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩២៧ ក្នុងអាយុ៨៤ឆ្នាំ នៅទីក្រុង Ladenburg ប្រទេសអាល្លឺម៉ង់៕

ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?

ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?
ប្រភព៖ kqube

  • ដឹង​អត់​ថា​រថយន្ត​ផលិត​ដំបូង​នៅ​ឆ្នាំ​ណា​?​ ផលិត​ដោយ​អ្នក​ណា​?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ចំនេះដឹង
Tags: