លោកគ្រូ​ចិន​សែ ចាំង ហាំង ឡុង ​ទម្លាយ​ប្រវត្តិ​ពិធី​បុណ្យ​សែន​ក្បាល​ទឹក (​មាន​វីដេអូ​)

ក្នុងនេះដែរលោកគ្រូចិនសែន ចាំង ហាំង ឡុង ក៏បានប្រាប់អំពីការសែនព្រេន និងគ្រឿងបរិក្ខារមានទាំងម្ហូបម្ហាសម្រាប់សែននៅក្នុងពិធីបុណ្យសែនក្បាលទឹកនេះផងដែរ ដើម្បីទទួលបានព័ត៌មានលម្អិតសូមទស្សនាវីដេអូខាងក្រោមនេះ!

រាជធានីភ្នំពេញ៖ ពិធីបុណ្យសែនក្បាលទឹកគឺជាពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ដ៏សំខាន់មួយដែលប្រជាជនចិនបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅឯប្រទេសចិន ដោយឡែកបងប្អូនខ្មែរជាប់សែស្រឡាយដែលរស់នៅលើទឹកដីកម្ពុជាយើងនេះ ក៏បានប្រារព្ធធ្វើបុណ្យនេះទៅតាមរដូវកាលមិនដែលអាក់ខានផងដែរ។

យោងតាមប្រភពពីលោកគ្រូហោរ៉ាចិនសែដ៏ល្បីឈ្មោះ ចាំង ហាំង ឡុង បានឲ្យដឹងថា ពិធីបុណ្យសែនក្បាលទឹកនេះ គឺមានប្រវត្តិយូរលង់ណាស់ហើយ ហើយពិធីបុណ្យសែនក្បាលទឹកនេះដែរ ភាគច្រើននៅប្រទេសចិននាសម័យនោះ ក្នុងចំណោមជនជាតិចិនទាំង៥៦ប្រភេទ គឺជនជាតិហាន ជាអ្នកតែងនិយមធ្វើពិធីបុណ្យនេះជាងគេ។

នៅក្នុងប្រវត្តិនៃពិធីបុណ្យនេះលោកគ្រូ បានឲ្យដឹងជាច្រើនទៀតដែរដែលមានដូចវីដេអូខាងក្រោមនេះ ប៉ុន្តែយើងស្រង់សម្ដីត្រង់ចំណុចសំខាន់ខ្លះ ដើម្បីបញ្ជាក់ដល់មិត្តអ្នកអានកាន់តែងាយយល់ថែមទៀតផងដែរ។ នៅក្នុងពិធីបុណ្យសែនក្បាលទឹករបស់បងប្អូនជាប់សែស្រឡាយចិននេះដែរ លោកគ្រូហោរាបានប្រាប់ថា មានត្រណមពីរដែលមិនគួរធ្វើ ទី១-ហាមរៀបអាពាហ៍ពិពាហ៍ ទី២-ហាមសង់គេហដ្ឋានថ្មី ឬឡើងគេហដ្ឋានថ្មី នេះគឺជាត្រណមរបស់ជនជាតិចិន ព្រោះគេចាត់ទុកពិធីបុណ្យនេះដូចជាបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរដែរ៕

ប្រភព៖ kqube

  • លោកគ្រូ​ចិន​សែ ចាំង ហាំង ឡុង ​ទម្លាយ​ប្រវត្តិ​ពិធី​បុណ្យ​សែន​ក្បាល​ទឹក (​មាន​វីដេអូ​)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ចំនេះដឹង
Tags: