តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី ទទួលមរណភាព

ខេត្តសៀមរាប ៖ តារា​សម្តែង​ជើង​ចាស់​អ្នកស្រី ឈុ​ន ណា​រី កាលពី​អំឡុង​ម៉ោង​១​រសៀល ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ បាន​ទទួលមរណភាព​ហើយ ដោយសារ​ជំងឺ​ទាច​ទឹក​ក្នុង​តំណាក់កាល​ចុង​ក្រោយ ។

អ្នកស្រី ឈុ​ន ណា​រី ត្រូវ​បាន​គេ​ដឹង​ថា បាន​កើត​ជំងឺ​ទាច​ទឹក​នេះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​បាន​ធ្វើទុក្ខ​ខ្លាំង និង​បាន​ទទួលមរណភាព​កាល​រសៀល​នេះ  ។ បច្ចុប្បន្ន សព​អ្នកស្រី​ត្រូវ​បាន​តម្កល់​ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ថ្ម​ក្រាម ខេត្តសៀមរាប ៕