សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ពិសា​របាយ​ថ្ងៃត្រង់ជាមួយ​អ្នក​រត់​ម៉ូតូឌុប

រាជធានី​ភ្នំពេញ ៖ វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ឱកាស​ពិសា​របាយ​ជុំ​ជាមួយ​អ្នក​រត់​ម៉ូតូឌុប សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សាកសួរ​សុខទុក្ខ ស្វែង​យល់​ពី​ជីវភាព​រស់នៅ និង​ពីមុខ​របរ​ប្រចាំ​ថ្ងៃ របស់​បងប្អូន​ម្នាក់​ៗ ។

សម្តេច​វិបុល​សេនា​ភក្តី បាន​ជំរុញ​លើកទឹកចិត្ត​បងប្អូន ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរ ឲ្យ​បាន​ហ្មឺ​ង​ហ្មា​ត់ ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ដល់​ខ្លួន​យើង​ផ្ទាល់​ផង និង​ដល់​អ្នកដំណើរ ជុំវិញ​ខ្លួន​យើង​ផង និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ក្នុង​សង្គម​យើង ៕