Micale ៖ ប្រេស៊ីល​អាច​នឹង​បាត់​បង់​ Neymar ដូច​ទៅ​នឹង​អាហ្សង់​ទីនដែល​កំពុង​​ប្រឈម​នឹង​ការ​បាត់​ Messi

បច្ចុប្បន្ន Neymar មិនទាន់ត្រលប់ទៅកាន់ Barcelona នៅឡើយទេដោយកំពុងចូលរួមជាមួយក្រុមកីឡាករអាយុក្រោម២៣ឆ្នាំប្រេស៊ីលដើម្បីប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក តែយ៉ាងណាប្រកួត២លើកកន្លងមកក្រុមប្រេស៊ីលហាក់ធ្វើមិនបានល្អសោះឡើយដោយស្មើទាំង២ប្រកូត ។

ដោយសារតែមិនទាន់អាចរកជ័យជំនះបានបែបនេះធ្វើអ្នកគាំទ្រមួយចំនួនចាប់ផ្ដើមធ្វើការរិះគន់ទៅកាន់ Neymar ច្រើនជាងគេដោយសារតែគេកីឡាករកំពូលមួយរូបតែមិនអាចស៊ុតបញ្ចូលទីបានសូម្បីតែមួយគ្រាប់សម្រាប់ក្រុមនៅឡើយ ។ យ៉ាងណាស្របនឹងការរិះគន់បែបនេះគ្រូបង្វឹករបស់ប្រេស៊ីលគឺលោក Rogerio Micale បានលើកឡើងការធ្វើបែបនេះនឹងអាចបាត់បង់ Neymar ពីជម្រើសជាតិ ។

ដោយលោក Micale បាននិយាយថា « Neymar ជាកីឡាករល្អមួយរូបបច្ចុប្បន្នគេនឹងក្លាយជាកំពូលកីឡាករមួយរូបក្នុងពេលខាងមុខ គេលេងមិនសូវបានល្អនៅប៉ុន្មានប្រកួតនេះមិនមែនមកពីរូបគេតែម្នាក់ទេគឺកត្តាក្រុមដូចនេះយើងនឹងរកវិធីសាស្ត្រឲ្យក្រុមលេងបានល្អទើបអាចទទួលជ័យជំនះបាន » ។

Micale បន្តថា « បច្ចុប្បន្ន Neymar គេនៅក្មេងគេមានអភិវឌ្ឍខ្លួនបន្តទៀត តែយ៉ាងណាខ្ញុំគិតថាការរិះគន់ដ៏ហួសហេតុនឹងអាចធ្វើអោយគាត់ចាកចេញពីជម្រើសជាតិប្រេស៊ីលគឺដូចជាអាហ្សង់ទីនដែលកំពុងប្រឈមនឹងការបាត់បង់ Messi អញ្ចឹង ។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែអោយតម្លៃនៅការព្យាយាមរបស់គាត់ដើម្បីគាត់បន្តជាជម្រើសជាតិបានតទៅទៀត » ។

Micale ៖ ប្រេស៊ីល​អាច​នឹង​បាត់​បង់​ Neymar ដូច​ទៅ​នឹង​អាហ្សង់​ទីនដែល​កំពុង​​ប្រឈម​នឹង​ការ​បាត់​ Messi

គួរបញ្ជាក់ថា២កន្លងទៅរបស់ប្រេស៊ីលកន្លងគឺស្មើ០ទល់នឹង០ជាមួយអាហ្វ្រិកខាងត្បូង និងមួយទៀតគឺស្មើ០ទលើនឹង០ជាមួយអឺរ៉ាក់ ដូចនេះប្រេស៊ីលមានត្រឹម២ពិន្ទុប៉ុណ្ណោះ ខណៈប្រកួតក្រោយនៅថ្ងៃទី១១ស្អែកនេះគឺប្រេស៊ីលត្រូវឈ្នះជាចាំបាច់លើក្រុមកំពូលតារាងដាណឺម៉ាក ដើម្បីមានឱកាសឡើងទៅវគ្គបន្ត ។

ប្រភព ៖

  • Micale ៖ ប្រេស៊ីល​អាច​នឹង​បាត់​បង់​ Neymar ដូច​ទៅ​នឹង​អាហ្សង់​ទីនដែល​កំពុង​​ប្រឈម​នឹង​ការ​បាត់​ Messi已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:កីឡា
Tags: