ប្រធានាធិបតី​កណ្ដាប់ដៃ​ដែក ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹក បើ​តុលាការ​ជ្រៀតជ្រែក​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន

ប៉ុន្មានថ្ងៃក្រោយបញ្ជីឈ្មោះអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនចំនួន១៥៨នាក់ លោកប្រធានាធិបតីកណ្ដាប់ដៃដែក Rodrigo Duterte បានគំរាមប្រើច្បាប់អាជ្ញាសឹក បើសិនជាប្រព័ន្ធតុលាការក្នុងប្រទេស ហ៊ានជ្រៀតជ្រែក ឬរារាំងក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន បន្ទាប់ពីមានសំបុត្រមួយច្បាប់ ផ្ញើទៅលោក និយាយពីការប្រកាសឈ្មោះចៅក្រម៣នាក់ ដោយមិនបានឆ្លងកាត់នីតិវិធីច្បាប់ ។
ប្រធានាធិបតី​កណ្ដាប់ដៃ​ដែក ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹក បើ​តុលាការ​ជ្រៀតជ្រែក​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន
“បើសិនជាទង្វើបែបនេះនៅតែបន្ត ហើយបើអ្នកនៅតែព្យាយាមបញ្ឈប់ខ្ញុំ វាមិនអីទេ តែអ្នកប្រកាន់ទេបើខ្ញុំប្រកាសប្រើច្បាប់អាជ្ញាសឹក?” លោកថ្លែងដូចនេះទាំងកំហឹង ក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ ហើយបានបន្តថា “ជនជាតិហ្វីលីពីនជាច្រើននៅបន្តត្រូវគេសម្លាប់ ។ ខ្ញុំពិតជាសោកស្ដាយណាស់ ដែលស្ត្រីជាច្រើនរងការបំពានផ្លូវភេទ បុរសជាច្រើនត្រូវបានសម្លាប់ ហើយទារកជាច្រើនក៏រងការបំពានផ្លូវភេទដែរ” នេះគឺដោយសារការញៀនថ្នាំ “ដូច្នេះហើយសូមកុំបង្កើតឲ្យមានការប្រឈមមុខដាក់គ្នាអី (សង្គ្រាមរដ្ឋធម្មនុញ្ញ) មិនដូច្នេះទេ យើងនឹងចាញ់ទាំងសងខាង” ។

ប្រតិកម្មរបស់លោកប្រធានាធិបតីលើកនេះ គឺធ្វើឡើងដើម្បីឆ្លើយតបនឹងសំបុត្រមួយច្បាប់របស់ប្រធានតុលាការកំពូល លោកស្រី Lourdes Sereno ដែលសំបុត្រមួយច្បាប់នោះ ត្រូវបានផ្ញើជូនលោក Duterte ដើម្បីសួរនាំពីការសម្រេចចិត្តបញ្ចេញឈ្មោះចៅក្រម ដែលសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ព្រោះតាមពិតទៅមានតែតុលាការទេ ដែលមានសិទ្ធដោះស្រាយលើបញ្ហាចៅក្រម ហើយនៅក្នុងសំបុត្រនោះដែរ លោកស្រី Sereno បានបញ្ជាក់ថា គេគួរតែធ្វើតាមលំដាប់លំដោយច្បាប់ត្រឹមត្រូវ មុននឹងអាចបញ្ចេញឈ្មោះចៅក្រមសង្ស័យ ទៅកាន់សាធារណៈជនបាន ។

ប្រធានាធិបតី​កណ្ដាប់ដៃ​ដែក ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹក បើ​តុលាការ​ជ្រៀតជ្រែក​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន

អ្នកជំនាញផ្នែកយោធា លោក Fe Zamora បានលើកឡើងថា ប្រធានាធិបតីថ្មីរូបនេះ អាចនឹងជួបឧបសគ្គច្រើន មុននឹងអាចប្រកាសច្បាប់អាជ្ញាសឹកបាន “ពេលវេលាផ្លាស់ប្ដូរហើយ សិទ្ធក្នុងការប្រកាសច្បាប់អាជ្ញាសឹក ក៏មិនមែនស្រួលដូចមុនដែរ ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៧” លោកបន្ត ។

“វាត្រូវការការគាំទ្រភាគច្រើនពីសភា ក្នុងរយៈពេល៤៨ម៉ោង ហើយតុលាការកំពូលអាចនឹងត្រូវពិនិត្យវាឡើងវិញម្ដងទៀត ។ ច្បាប់អាជ្ញាសឹកដែល Ferdinand Marcos ប្រកាសប្រើកាលពីឆ្នាំ១៩៧២ គឺធ្វើឡើងក្រោយពីលោកកាន់អំណាចអស់រយៈពេល៧ឆ្នាំ ដោយឧត្ដមសេនីយ៍ធំៗសុទ្ធតែជាអ្នកស្មោះត្រង់នឹងលោក តែលោក Rodrigo Duterte វិញ ទើបតែកាន់អំណាចបាន៤០ថ្ងៃប៉ុណ្ណោះ ។ តើគាត់ពិតជាមានឥទ្ធិពលលើក្រុមយោធាអញ្ចឹងដែរ?”

ប្រែសម្រួល៖ kqube
ប្រភព៖ aljazeera

  • ប្រធានាធិបតី​កណ្ដាប់ដៃ​ដែក ព្រមាន​ប្រើ​ច្បាប់​អាជ្ញាសឹក បើ​តុលាការ​ជ្រៀតជ្រែក​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: