មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ដូចនេះ​?

ក្នុងឱកាសប្រកួតកីឡាអូឡាំពិកឆ្នាំ ២០១៦ ដែលកំពុងរៀបចំឡើងនៅទីក្រុង Rio ប្រទេសប្រេស៊ីលនេះដែរ គេឃើញមានកីឡាការិនីអត្តពលិកពីរនាក់ដែលម្នាក់មកពីប្រទេសកូរ៉េខាងត្បូង និង ម្នាក់ទៀតមកពីប្រទេសកូរ៉េខាងជើង ដោយពួកគេទាំងពីរនាក់ខាងលើនេះបានបង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាដោយមិនគិតថាប្រទេសរបស់ពួកគេទាំងពីរកំពុងមើលមុខគ្នាមិនត្រង់ឡើយ ។

មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ដូចនេះ​?

 

រួបថតប៉ុន្មានសន្លឹកដែលបង្ហាញពីភាពស្រឡាញ់គ្នារបស់កីឡាការិនីអត្តពលិកទាំងពីរនាក់នេះដែរហាក់ដូចជាធ្វើឲ្យមេដឹកនាំប្រទេសគេទាំងពីរនាក់មានអារម្មណ៍ក្ដុកក្ដួលបន្ទាប់ពីចំណងសាមគ្គីរបស់ប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងជើង មានភាពតានតឹងខ្លាំងអស់រយៈកាល ៧០ ឆ្នាំក្រោយសង្គ្រាមលោកលើកទី ២ ។ កីឡាការិនីអត្តពលិកទាំងពីរនាក់ខាងលើនេះដែរមានឈ្មោះថា លី អ៊ុនជូ (Lee Eun-Ju) អាយុ ១៧ ឆ្នាំ មកពីប្រទេសកូរ៉េខាងត្បូង និង ហុង អ៊ុនជូ (Hong Un Jong) អាយុ ២៧ ឆ្នាំ មកពីប្រទេសកូរ៉េខាងជើង ។

មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ដូចនេះ​?

 

ចំពោះរូបថត selfie ក៏ដូចជាសកម្មភាពមួយចំនួនដែលបង្ហាញពីភាពស្រឡាញ់ និង នឹករឭកគ្នារបស់ពួកគេទាំងពីរនាក់នេះដែរត្រូវបានសារព័ត៌មានមួយចំនួនសរសេរថា «តើលោក គីម ជុងអ៊ុន (Kim Jong-un) មានអារម្មណ៍ស្រួលឬអត់?» ៕

មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ដូចនេះ​? មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ដូចនេះ​?

ប្រភព ៖ pmhotnews

  • មេដឹកនាំ​កូរ៉េខាងត្បូង និង ខាងជើង​មាន​អារម្មណ៍​យ៉ាងណា​ពេល​ឃើញ​ដូចនេះ​?已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:ជីវិតនិងសង្គម
Tags: