លោកស្រី ឈុន ណា​រី តារា​សម្ដែង​ជើងចាស់​ទទួលមរណភាព​ហើយ​

6 Videos


ក្រោយប្រឡូកក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំតែមិនបានបន្សល់ទុកទ្រព្យរបស់អ្វីជាដុំកំភួនក្រៅពីជំងឺរ៉ាំរ៉ៃជាប់ខ្លួននោះ ពេលនេះ តារាសម្ដែងជើងចាស់លោកស្រី ឈុន ណារី បានទទួលមរណភាពហើយកាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៦នេះនៅឯទឹកដីខេត្តសៀមរាប ។

លោកស្រី ឈុន ណា​រី តារា​សម្ដែង​ជើងចាស់​ទទួលមរណភាព​ហើយ​

លោក ប្រាក់ ផាន់ យោធិនពិការដែលត្រូវជាស្វាមីរបស់តារាសម្ដែងជើងចាស់រូបនេះបានផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មានឱ្យដឹងថា «ភរិយារបស់លោកបានទទួលមរណភាពដោយសារជំងឺ ទាចទឹក ក្រិនថ្លើម និង គីសក្នុងពោះវៀន ដែលឈឺរ៉ាំរ៉ៃអស់ជាច្រើនឆ្នាំមកហើយ ។ ក្រុមគ្រួសារសពនឹងរៀបចំពិធីបុណ្យតាមប្រពៃណីនៅឯគេហដ្ឋានរបស់លោកស្រីនៅភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ខេត្តសៀមរាប ។

លោកស្រី ឈុន ណា​រី តារា​សម្ដែង​ជើងចាស់​ទទួលមរណភាព​ហើយ​

ដំណឹងដ៏អកុសលនេះចាត់ទុកជាការជូនដំណឹង និង គោរពអញ្ជើញដល់បងប្អូនប្រជាពលរដ្ឋញាតិមិត្តជិតឆ្ងាយ ក៏ដូចជាសិល្បករ សិល្បការិនីមេត្តាជួយយិតយោងឧបត្ថម្ភគាំទ្រដល់គ្រួសារសពផង ព្រោះថាគ្រួសាររបស់អតីតអ្នកសិល្បៈរូបនេះមានជីវភាពខ្សត់ខ្សោយខ្លាំង ដែលពិតជាត្រូវការខ្លាំងណាស់នូវទឹកចិត្តអាណិតអាសូរ និង ការចែករំលែករបស់បងប្អូនគ្រប់គ្នា ៕ ភូមិន្ទ

លោកស្រី ឈុន ណា​រី តារា​សម្ដែង​ជើងចាស់​ទទួលមរណភាព​ហើយ​