មិនគួរ​ឱ្យ​ជឿ មេគោ​មួយ​ក្បាល​កើតកូន​ភ្លោះ​ម្តង​បី​

6 Videos


ធម្មជាតិរបស់សត្វគោគឺកើតកូនម្ដងតែមួយក្បាលប៉ុណ្ណោះ ហើយក៏ជាករណីកម្រណាស់ដែល មានគោកើតកូនភ្លោះម្ដងពីរនោះ ។ ប៉ុន្តែគួរឱ្យចម្លែកណាស់ ដែលមេគោមួយក្បាលរបស់ ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំសូភី ស្រុកបាទី ខេត្តតាកែវឯនេះវិញមានកូនភ្លោះម្តង ដល់ទៅបីក្បាល ។

រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាទៅចោមរោមមើល ហើយអ្នកខ្លះមានមានការហួសចិត្ត នឹកស្មានមិនដល់ថាអាចមានរឿងបែបនេះ កើតឡើងសោះ ។ នេះពិតជារឿងហេតុមួយដ៏កម្រ ព្រោះថាកន្លងមកបងប្អូនដែលមាន មុខរបរជាកសិករ ចិញ្ចឹមសត្វគោក្របី ធ្លាប់ឃើញគោដែលមានកូនភ្លោះយ៉ាងច្រើន បំផុតត្រឹមពីរក្បាលប៉ុណ្ណោះ ហើយបើយើងក្រឡេកទៅមើលកូនគោទាំងបីនោះវិញ ឃើញថាមានសភាពធម្មតា និង នៅមានជីវិតទាំងបី ។
មិនគួរ​ឱ្យ​ជឿ មេគោ​មួយ​ក្បាល​កើតកូន​ភ្លោះ​ម្តង​បី​
មិនតែប៉ុណ្ណោះពួកវា ទាំងបីមានសុខភាពល្អ និង មានសម្បុរពណ៌សគួរឱ្យស្រឡាញ់ថែមទៀតផង ។ ចំណែកឯមេគោវិញក៏មិនមានបញ្ហាអ្វីនោះដែរ ។ បច្ចុប្បន្ននេះគេតែងតែប្រទះឃើញរឿងហេតុចម្លែកៗដែលមិនធ្លាប់កើតមានពីមុនមកបានកើតឡើងជាញឹកញាប់ ជាពិសេសរឿងទាំងនេះតែងតែកើតមាននៅតាមតំបន់ចុងកាត់មាត់ញក ជាក់ស្តែងដូចជារឿងហេតុមេគោកូនភ្លោះបីក្បាលនេះជាដើម ៕ ប្រមាញ់តួ
មិនគួរ​ឱ្យ​ជឿ មេគោ​មួយ​ក្បាល​កើតកូន​ភ្លោះ​ម្តង​បី​