អង្គការ ILO ជំរុញ​ឲ្យ​មានការ​លើកទឹកចិត្ត​ជនជាតិដើម​ភាគតិច​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម និពន្ធដោយ : ស៊ុំ សុជាតិ       August-10-2016, 7:15 pm         62

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គការ ILO ជំរុញ​ឲ្យ​មានការ​លើកទឹកចិត្ត​ជនជាតិដើម​ភាគតិច​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គមភ្នំពេញ៖ អង្គការ​អន្តជាតិ​ខាង​ការងារ ហៅ​កាត់​ថា ILO ជំរុញ​ឲ្យ​មានការ​លើកទឹកចិត្ត​ជនជាតិដើម​ភាគតិច​ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គម។ អង្គការ ILO កត់សម្គាល់ថា បច្ចុប្បន្ននេះ សំឡេង​របស់​ជនជាតិ​ដើម​ភាគតិច គឺជា​ការរួមចំណែក ក្នុង​ការកសាង​យន្តការ​រឹងមាំ និង​មាន​ប្រសិទ្ធិភាព​សម្រាប់​កិច្ចសន្ទនា ដែលជា​ដៃគូ​ក្នុងការ​បំពេញ​តាម​ការសន្យា ដើម្បី​ការអភិវឌ្ឍន៍។

បើតាម​សេចក្ដីថ្លែងការណ៍​របស់​អង្គការ ILO ជនជាតិដើម​ភាគតិច និង​កុលសម្ព័ន្ធ គឺជា​ក្រុម​ដែល​ងាយ​រងគ្រោះ​ទៅនឹង​ការរើសអើង។ ពួកគេ​ប្រឈម​នឹង​ការលំបាក​នានា នៅក្នុង​ការទទួល​ការអប់រំ​ប្រកបដោយ​គុណភាព ឱកាស​ការងារ​សមរ​ម្យ ការគាំទ្រ​សម្រាប់​សកម្មភាព​បង្កើន​ប្រាក់ចំណូល និង​កិច្ច​គាំពារ​សង្គម។ ជនជាតិដើម​ភាគតិច ក៏​ស្ថិតនៅ​ចំណោម​ក្រុម​ដែល​រង​ផលប៉ះពាល់​នៃ​ការ​បំរែបំរួល​អាកាសធាតុ និង​ការបាត់បង់​សិទ្ធិ​កាន់កាប់​ដីធ្លី​ផងដែរ។

បើតាម​អគ្គនាយក​អង្គការ​អន្តរជាតិ​ខាង​ការងារ លោក Guy Ryder  ជនជាតិដើម​ភាគតិច និង​ទទួលបាន​យកចិត្តទុកដាក់​ជាពិសេស ទៅលើ​ស្ត្រី តាមរយៈ​របៀប​វីរៈ «គ្មាន​នរណាម្នាក់ ត្រូវបាន​គេ​ទុកចោល» នៅក្នុង​ការខិតខំ ឆ្ពោះទៅរក​ការសម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។ លោក Guy Ryder  បានបញ្ជាក់​ដូច្នេះ​ថា៖«យើង​ត្រូវ​ធានា​ឲ្យ​បាន​ថា​ជនជាតិដើម​ភាគតិច និង​កុលសម្ព័ន្ធ អាច​ដឹង​ពី​សក្ដានុពល​ពេញលេញ​របស់ខ្លួន ដែលជា​ដៃគូ ក្នុងការ​បំពេញ​តាម​ការសន្យា ការអភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្ន​ផលិតភាព និង​ចីរភាព»។

សេចក្ដី​ថ្លែង​ការ​ក៏បាន​បញ្ជាក់​ផងដែរ​នឹង​ធានា​ឲ្យ​បាន​ថា ស្ត្រី​និង​បុរស ជនជាតិដើម​ភាគតិច​រាប់លាន​នាក់ នៅ​ជុំវិញ​ពិភពលោក នឹង​ក្លាយទៅជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្ដូរ ដែល​នេះ​មិន​ត្រឹមតែ​ធានា​ជីវភាព​រស់នៅ និង​តម្រូវការ​របស់​ពួកគេ​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ការពារ​ថែរក្សា​ធនធាន ធម្មជាតិ របស់ខ្លួន​ទៀតផង។

តាមរយៈ​អនុសញ្ញា​ស្ដីពី​ជនជាតិដើម​ភាគតិច និង​កុលសម្ព័ន្ធ​របស់​អង្គការ ILO ឆ្នាំ១៩៨៩(លេខ ១៦៩) និង​សេចក្ដីប្រកាស​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច  បាន​សង្កត់ធ្ងន់​ទៅលើ​សិទ្ធិ​របស់​ជនជាតិដើម​ភាគតិច ក្នុងការ​ចូលរួម​ធ្វើ​សេចក្ដីសម្រេច​លើ​បញ្ហា​នានា ដែល​អាច​រង​ផលប៉ះពាល់​ដល់​ពួកគេ​ដោយផ្ទាល់។ អង្គការ ILO និង​សសរស្ដម្ភ​ទាំង​បួន រួមមាន​កិច្ចសន្ទនា​សង្គម សិទ្ធិ​ការងារ កិច្ច​គាំពារ​សង្គម និង​ការងារ បានកំណត់​ពិភព​ការងារ​ជា​ផ្នែក​ស្នូល​នៃ​ការដោះស្រាយ​បញ្ហា​សង្គម បញ្ហា​សេដ្ច​កិច្ច និង​បញ្ហា​បរិស្ថាន។
គួរ​បញ្ជាក់ថា ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ គឺជា​ទិវា​អន្តរជាតិ នៃ​ជនជាតិដើម​ភាគតិច នៅលើ​ពិភពលោក។  តាមរយៈ​ទិវា​នេះ ជនជាតិដើម​ភាគតិច នឹង​ទទួលបាន​ការផ្ដល់​យុត្តិធម៌​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច តាមរយៈ​ការងារ​សមរម្យ៕