ចង់​ធ្វើ​វីដេអូ​សាកល្បង​ថា​នាង​ជា​ Gold Digger ឬ​ក៏​មិន​មែន នាង​លេង​មួយ​ក្បាច់​វិញ​​ស្ទើរ​លោះ​ព្រលឹង

ប្រិយមិត្តប្រាកដជាធ្លាប់បានទស្សនាវីដេអូដែលពិសោធន៍ចិត្តមនុស្សក្នុងសង្គមជាច្រើន ជាពិសេសការពិសោធន៍ទៅលើមនុស្សស្រីដែលទាក់ទងនរណាម្នាក់ដើម្បីប្រាក់ ( Gold Digger) ដែលវីដេអូទាំងនោះត្រូវបានបង្ហោះក្នុងប្រព័ន្ធ Youtube ក៏ដូចជាចុះផ្សាយក្នុងអត្ថបទរបស់ CAMBOMAG ។

វីដេអូនឹងនឹងបង្ហាញពីបុរសម្នាក់ដែលបានរៀបចំគម្រោងបង្កើតជាវីដេអូប្រភេទនេះផងដែរ ប៉ុន្តែគម្រោងរបស់គាត់មិនរលូននោះទេ ដោយសារតែនារីដែលគាត់ពិសោធន៍នោះលេងមួយក្បាច់តបវិញ ដែលធ្វើឲ្យគាត់ស្ទើរលោះព្រលឹង។

នៅក្នុងវីដេអូនោះគាត់បានជិះរត់យន្តទំនើបមួយគ្រឿង នឹងធ្វើជាទាក់ទងនារីម្នាក់ដែលកំពុងតែអង្គុយម្នាក់ឯង ដោយមិត្តភ័ក្ដិរបស់គាត់ម្នាក់ជាអ្នកលួចថតសកម្មភាពនោះ។ គាត់បានព្យាយាមទាក់ទាញនាងឲ្យមករួមដំណើរក្នុងរថយន្តជាមួយនឹងគាត់ នាងក៏បានយល់ព្រម ប៉ុន្តែនាងគឺជាអ្នកបើករថយន្តនោះដោយខ្លួនឯង ។ ឭដូចនេះគាត់ក៏គិតថានាងប្រាកដជា Gold Digger ហើយគាត់ក៏សុខចិត្តអនុញ្ញាតឲ្យនាងបើករថយន្តនោះ ដើម្បីបោកកញ្ឆោត (Prank)នាងអោយចូលទៅតាមគម្រោងរបស់គាត់ ។

ប៉ុន្តែគម្រោងនោះត្រូវប្រែប្រួលទៅវិញ ដោយបន្ទាប់ពីនាងចូលទៅក្នុងរថយន្តរួចនាងក៏បានបើកទៅចោលគាត់តែម្ដង តែធ្វើឲ្យគាត់ភ័យយ៉ាងខ្លាំងព្រោះគិតថានាងនឹងលួចរថយន្តរបស់គាត់ ដោយព្យាយាមទាក់ទងសុំជំនួញ។ មួយសន្ទុះនារីម្នាក់នោះក៏បើករថយន្តត្រលប់មកកាត់ពីមុខគាត់វិញរួចដើរមកប្រគល់សោរថយន្តឲ្យគាត់វិញ ។ ការពិតអ្នកដែលត្រូវចាញ់បញ្ឆោតគេគឺជាគាត់ទេ ព្រោះនារីម្នាក់នោះ នឹងមិត្តភ័ក្ដិដែលជាអ្នកកាន់កាមេរ៉ាថត គឺមិត្តភ័ក្ដិនឹងគ្នា ប៉ុន្តែគាត់មិនបានដឹង៕

  • ចង់​ធ្វើ​វីដេអូ​សាកល្បង​ថា​នាង​ជា​ Gold Digger ឬ​ក៏​មិន​មែន នាង​លេង​មួយ​ក្បាច់​វិញ​​ស្ទើរ​លោះ​ព្រលឹង已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/10  Category:វីដេអូ
Tags: