សំឡេង រ៉េត ស៊ូ​ហ្សា​ណា បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គមសាជាថ្មី (​មាន​វីដេអូ​)

6 Videos


រ៉េត ស៊ូហ្សាណា ដែលប្រិយមិត្តទស្សនិកជនស្គាល់ច្បាស់ថាជាអតីតបេក្ខនារីដ៏មានទេពកោសល្យម្នាក់ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ បានបង្កការភ្ញាក់ផ្ញើលសាជាថ្មីម្តងទៀតលើបណ្តាញសង្គម ជាមួយនឹងវីដេអូបង្ហាញពីការហាត់សមសំឡេងនូវចម្រៀងមួយបទមានចំណងជើងថា «The Power Of Love» យ៉ាងពីរោះរណ្តំចិត្ត និង ស្តាប់ហើយព្រឺក្បាលសំពោង ។

សំឡេង រ៉េត ស៊ូ​ហ្សា​ណា បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គមសាជាថ្មី (​មាន​វីដេអូ​)

តាមរយៈវីដេអូហាត់ច្រៀងបទបរទេសមួយបទរបស់ រ៉េត ស៊ូហ្សាណា ជាមួយគ្រូបរទេសម្នាក់ គេកត់សម្គាល់ឃើញថា សមត្ថភាពក្នុងបញ្ចេញសំឡេងរបស់នាងនៅពេលនេះហាក់មានការវិវឌ្ឍល្អប្រសើរជាងពេលមុនខ្លាំង ពោលគឺមានភាពពីរោះរណ្តំចិត្ត ទាំងស្រែក ទាំងការលើកដាក់សំឡេងគឺសឹងតែល្អឥតខ្ចោះ ជាងពេលដែលនាងកំពុងប្រឡងទៅទៀត ។

សំឡេង រ៉េត ស៊ូ​ហ្សា​ណា បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គមសាជាថ្មី (​មាន​វីដេអូ​)

ក្រោយចេញវីដេអូនេះមិនទាន់បានប៉ុន្មានផង បណ្តាអ្នកលេងបណ្តាញសង្គមបានលើកសរសើរថា សំឡេងរបស់ រ៉េត ស៊ូហ្សាណា ល្អជាមុនឆ្ងាយណាស់ ហើយពេលស្តាប់ធ្វើឱ្យពួកគេព្រឺក្បាលតែម្តង ៕

សាកល

សំឡេង រ៉េត ស៊ូ​ហ្សា​ណា បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គមសាជាថ្មី (​មាន​វីដេអូ​)

សំឡេង រ៉េត ស៊ូ​ហ្សា​ណា បង្ក​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គមសាជាថ្មី (​មាន​វីដេអូ​)