៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!

6 Videos


កន្លងមក មាន សូនីតា តែងតែទទួលបានការកោតសរសើរពីសំណាក់មហាជន ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រ នៅពេលគ្រងសម្លៀកបំពាក់ពីច្នៃពីក្រមាម្តងៗ ។ សម្រាប់លើកនេះក៏មិនខុសពីសព្វមួយដងដែរ មាន សូនីតា ត្រូវបានមហាជនកោតសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺការគ្រងសម្លៀកបំពាក់ច្នៃពីក្រមារំលេចក្រោមពន្លឺព្រះអាទិត្យហៀបអស្តង្គត ដែលមើលទៅពិតជាស្រស់ស្អាតគួរជាទីគយគន់ ។

៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!

ក្នុងរូបរាងដ៏ល្វតល្វន់ រំលេចខ្លួនក្នុងឈុតរ៉ូបច្នៃពីក្រមាក្រឡាពណ៌មាស ឈរបង្អួតរាងបង្ហាញសម្រស់ក្រោមពន្លឺព្រះអាទិត្យហៀបនឹងអស្តង្គតនោះ មាន សូនីតា ពិតជាបានទាញយកការចាប់អារម្មណ៍របស់អ្នកគាំទ្រឱ្យលង់នឹងសម្រស់លើនាងយ៉ាងខ្លាំង រហូតគេនិយាយថា រាជិនីក្រមា មាន សូនីតា បានឆក់យកដួងចិត្ត និង ក្តីស្រឡាញ់គេអស់ហើយ ។

មាន សូនីតា ធ្លាប់បាននិយាយថា នាងស្រឡាញ់សម្លៀកបំពាក់ពណ៌មាស ដែលកន្លងមកនាងក៏ធ្លាប់បង្ហាញរូបសម្រស់ក្នុងឈុតបែបនេះដែរ មិនតែប៉ុណ្ណោះគេក៏កោតសរសើរលើតារាសម្តែងរូបនេះដែរទៅលើការជ្រើសរើសទីតាំងថត ដោយនាងបានបង្ហាញ និង ផ្សារភ្ជាប់ជាមួយសម្បត្តិវប្បធម៌ខ្មែរ គឺប្រសាទបុរាណខ្មែរ ហើយលើកនេះទៀតនាងក៏បានជ្រើសយកទីតាំងដែលមានប្រសាទបុរាណខ្មែរដដែលគឺប្រាសាទអង្គរវត្ត ។

តើ ៦ ប៉ុស្តិ៍របស់រាជិនីក្រមា មាន សូនីតា ក្រោមពន្លឺព្រះអាទិត្យហៀបអស្តង្គត ស្រស់ស្អាតកម្រិតណា សូមទស្សនាដូចតទៅ ៖ សាកល

៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!៦ ប៉ុស្តិ៍​របស់​រាជិនី​ក្រមា មាន សូ​នី​តា ក្រោម​ថ្ងៃ​ហៀ​ប​លិច ពិតជា​មិនធម្មតា​!

រូបថតពី ៖ EVENTS