នគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទ

6 Videos


ក្រោមការឯកភាពពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦នះ បាន ចុះបង្ក្រាបជាក់ស្តែង ករណីបើកកន្លែងប្រព្រឹត្តសញ្ចារកម្ម ជ្រកក្រោមស្លាកយីហោ ហាងកាត់សក់ (មានលួចលាក់រួមភេទ) នៅចំណុចផ្ទះលេខ០១E០ ផ្លូវលេខ៦១ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ។

នគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទ

នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួន មនុស្ស១៤នាក់ រួមមាន ម្ចាស់ហាង ឈ្មោះ ចាន់ ធា ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ នារីម៉ាស្សាកក់សក់ចំនួន១១នាក់ ជាងកាត់សក់ម្នាក់ និងភ្ញៀវមករួមភេទចំនួន ២នាក់ ។

នគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទ

មន្ត្រីនគរបាល ដែលចូលរួមប្រតិបត្តិការនេះ បានប្រាប់ថា ហាងម៉ាស្សា កាត់សក់នេះ លួចបង្កប់សេវារួមភេទនៅក្នុងបន្ទប់ខាងក្រោយ ពោលគឺពេលភ្ញៀវកាត់សក់រួច គឺនារីៗទាំងនោះសួរថា តើបងចង់ម៉ាស្សាទេ បើចង់ចូលទៅបន្ទប់ខាងក្រោយ ប៉ុន្តែមិនមែនជាការម៉ាស្សាឲ្យស្រួលខ្លួននោះឡើយ ពោលជាការរួមភេទតែម្តង ។ សម្រាប់មនុស្សទាំងនេះ ត្រូវបាននាំ ទៅកាន់ការិយាល័យជំនាញ ដើម្បីធ្វើការ សាកសួរ និងស្រាវជ្រាវចាត់ការបន្តទៀត ៕    សុថាត់

នគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទនគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទនគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទនគរបាល​ឆ្មក់​ចូល​ហាង​ម៉ាស្សា​កាត់សក់ យីហោ រស្មី ចាន់​ធា បង្កប់​សេវា​រួមភេទ