EU ស្នើ​ឲ្យ​សម្ដេច ស ខេង ពិចារណា​គម្រោង​បើក​ច្រក​អន្តរជាតិ​កម្ពុជា​-​វៀតណាម​ និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       August-10-2016, 8:39 pm         459

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132EU ស្នើ​ឲ្យ​សម្ដេច ស ខេង ពិចារណា​គម្រោង​បើក​ច្រក​អន្តរជាតិ​កម្ពុជា​-​វៀតណាម​​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច​ច អេ​ដ​ហ្គា (George Edgar) បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង ពិចារណា​ឡើងវិញ លើ​គម្រោង​បើក​ច្រ​ល​អន្តរជាតិ​ក្បាលដំរី នៅ​ខេត្ត​មណ្ឌល​គី​រី ជាប់​ជាមួយ​ប្រទេស​វៀតណាម​។ លោក ច​ច អេ​ដ​ហ្គា បាន​ជួបពិភាក្សា ជាមួយ​សម្ដេច ស ខេង ពី​បញ្ហា​ស្ថាបនា​បើក​ច្រក​អន្តរជាតិ​ក្បាលដំរី​នេះ​កាលពី​ថ្ងៃទី​០៩ សីហា នៅ​ក្រសួងមហាផ្ទៃ​។​

​បើតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ ក្នុង​កិច្ច​ពិភាក្សាគ្នា​នោះ លោក ច​ច អេ​ដ​ហ្គា បារម្ភ​ចំពោះ​ការស្ថាបនា​ផ្លូវ​ថ្មី​បើក​ច្រក​អន្តរជាតិ​ក្បាលដំរី​នេះ ។ លោក​ថា ការស្ថាបនា​ផ្លូវ​ឆ្ពោះទៅកាន់​ព្រំដែន វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​ស្នូល​នៃ​ព្រៃ​អភិរក្ស ដូចជា​ការបាត់បង់​ធនធានធម្មជាតិ និង​សត្វព្រៃ​មួយចំនួន​ដែល​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា ។ ត្រង់ចំណុច​នេះ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ ស្នើ​ឲ្យ​សម្ដេច ស ខេង ពិនិត្យ​លុបចោល​គម្រោង​ស្ថាបនា​ផ្លូវ​ថ្មីៗ ដើម្បី​បើក​ច្រក​អន្តរជាតិ​នេះ​វិញ ។​

​ជាការ​ឆ្លើយតប សម្តេច ស ខេង ទទួលយក​សំណើ​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺ​រុ​ប​នេះ យកទៅ​ពិចារណា​ឡើងវិញ ដោយ​សម្ដេច​បញ្ជាក់​ដូច្នេះ​ថា​៖ «​ជម្រើស​ទី​១.​គឺ​យើង​មិន​បើក​ច្រក​នេះ​តែម្តង​ដោយសារ​វា​ប៉ះពាល់ ក៏ប៉ុន្តែ​ក៏​យើង​នឹង​ចុះ​សិក្សា​ឲ្យ​បានច្បាស់លាស់​ថា​វា​ប៉ះពាល់​អ្វីខ្លះ​? ទី​២.​ច្រក​នៅតែ​បើក​ប៉ុន្តែ​គឺ​យើង​ប្រើប្រាស់​ផ្លូវ​ចាស់​ដែលមាន​ស្រាប់​វា​មិន​ប៉ះពាល់​ធនធាន​ព្រៃ​ធម្មជាតិ និង​សត្វព្រៃ ប៉ុន្តែ​ជម្រើស​នេះ​ក៏​ទាមទារ​ឲ្យ​យើង​ឲ្យ​បានច្បាស់លាស់​ផងដែរ​ដើម្បី​ដឹង​ពី​ផលប៉ះពាល់​»​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បានដឹង​ពី​ផលប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ និង​សត្វព្រៃ​ដែរ​នោះបាន​បញ្ជាក់ថា ទោះបីជា​ការបើក​ច្រកព្រំដែន​វា​ជាការ​ចាំបាច់​មួយ ដែល​ជំរុញ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រសើ​ឡើង​ក្តី ប៉ុន្តែ​ការរក្សា​ធនធាន​ព្រៃ​ធម្មជាតិ និង​សត្វព្រៃ​ដែល​ជិត​ផុត​ពូជ​ក៏​ជា​រឿង​សំខាន់ ដែល​រដ្ឋាភិបាល​ត្រូវខិតខំ​ថែរក្សា​ឲ្យ​បានល្អ​ដែរ​។​

​គួររំឭកថា រដ្ឋាភិបាល គ្រោង​ស្ថាបនា​ផ្លូវ​បើក​ច្រក​អន្តរជាតិ​ក្បាលដំរី​នេះ ចាប់ពី​ចំណុច​៩០​គីឡូម៉ែត្រ ពី​សាលាស្រុក​ពេ​ជ្រៃ​ដា ខេត្ត​មណ្ឌល​គី​រី ទៅកាន់​ខេត្ត​ដា​ក់ឡាត់ ប្រទេស​វៀតណាម ៕