អាមេរិក​ត្រៀម​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លានដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ និពន្ធដោយ : សៅ ផលនិស្ស័យ & រ៉ឹម ភារី      August-10-2016, 8:19 pm         579

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​ត្រៀម​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លានដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​​អាមេរិក​អនុញ្ញាត​ឲ្យ​មាន​ការលក់​សព្វាវុធ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុងតម្លៃ ១.១៥​ពាន់​លាន​ដុល្លារ​។ សព្វាវុធ​អា​រ៉ា​ប៊ី​សា​អូឌីត​សុំ​ទិញ​ពី​អាមេរិក​មាន​រថក្រោះ កាំភ្លើងយន្ត រថយន្តយោធា និង​សម្ភាៈ​យោធា​ផ្សេងទៀត​ជាច្រើន​។ តែ​ការសម្រេច​នេះ​កើតឡើង​ស្របពេល​ដែល​រដ្ឋ​អារ៉ាប់​នេះ​ចាប់ផ្តើម​ប្រតិបត្តិ​ការវាយប្រហារ​តាមផ្លូវ​អាកាស​ឡើងវិញ​នៅក្នុង​ប្រទេស​យេ​ម៉ែន​នោះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ថ្ងៃ​អង្គារ​ទី ៩​ខែសីហា មន្ទីរ​ប៉ង់​តា​ហ្កូ​ន​បាន​លើកឡើងថា ក្រសួងការបរទេស​អា​មេ​រិ​ក​បានអនុញ្ញាត​ឲ្យ​មាន​ការលក់​សព្វាវុធ​ទៅ​ឲ្យ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​រួចរាល់​ហើយ​។ សព្វាវុធ​ជាច្រើន​ប្រភេទ​ដែលមាន​ទំហំ​១.១៥​ពាន់​លាន​ដុល្លារ​នេះ រួមមាន​ទាំង​រថក្រោះ កាំភ្លើងយន្ត រថយន្តយោធា​ជាច្រើន​គ្រឿង ក៏ដូចជា​សម្ភារៈ​យោធា​ផ្សេងទៀត​ស្ថិតក្នុង​បញ្ជី​នៃ​ការបញ្ជាទិញ​នេះដែរ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​ដកស្រង់​សម្តី​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ការពារជាតិ រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​ស្នើសុំ​ទិញ​រថក្រោះ M1A1/A2 ចំនួន ១៣៣​គ្រឿង ហើយ​ប្រទេស​នេះ​ត្រូវការ​រថក្រោះ ២០​គ្រឿង​បន្ថែមទៀត​ដើម្បី​ជំនួស​ឲ្យ​រថក្រោះ​ដែល​ខូចខាត​ផងដែរ​។

អាមេរិក​ត្រៀម​លក់​អាវុធ​តម្លៃ​ជាង​១​ពាន់​លានដុល្លារ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ និពន្ធដោយ : សៅ ផលនិស្ស័យ  & រ៉ឹម ភារី      August-10-2016,  8:19 pm         579

​ក្រៅពី​រថក្រោះ រដ្ឋាភិបាល​នេះ​ត្រូវការ​កាំភ្លើងយន្ត​ប្រភេទ  M2.50-Calibre ចំនួន ១៥៣​ដើម​, កាំភ្លើងយន្ត​ប្រភេទ M240 ចំនួន ២៦៦​ដើម​, គ្រាប់​បែកផ្សែង​, រថយន្តយោធា ក៏ដូចជា​សម្ភារៈ​យោធា​ជាច្រើន​ផ្សេងទៀត​ផងដែរ​។​

​តាមពិតទៅ​ក្រសួងការបរទេស​បាន​សម្រេច​ជូនដំណឹង​ដល់​សភា​អាមេរិក​រួចរាល់​ហើយ ក្រោយ​អនុញ្ញាត​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​ទិញ​លក់​សព្វាវុធ​នេះ​។ ហើយ​សភា​អាមេរិក​មាន​រយៈពេល​៣០​ថ្ងៃ ក្នុងការ​សម្រេច​ថា​គួរប្រើ​ប្រាស់​សិទ្ធិអំណាច​ហាម​លក់​សព្វាវុធ​នេះ​ឬ​អត់​។ ប៉ុន្តែ​វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ​ដែល​សភា​នឹង​ហាមឃាត់​ការលក់​សព្វាវុធ​នេះ​ព្រោះ​អា​រ៉ា​ប៊ី​សា​អូឌីត​ជា​សម្ព័ន្ធមិត្ត​អាមេរិក​ស្រាប់​ហើយ​។​

​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ការពារជាតិ​ខាងលើ​បាន​អះអាងថា​៖«​សំណើរ​សុំ​លក់​សព្វាវុធ​នេះ​នឹង​ជួយ​ដល់​ការអនុវត្ត​នយោបាយ​ការបរទេស​និង​រក្សា​សន្តិសុខ​ជាតិ​អាមេរិក ដោយ​ការជួយ​ធ្វើ​ឲ្យ​សន្តិសុខ​នៃ​ដៃគូ​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅក្នុង​តំបន់​កាន់តែ​ប្រសើរ​។ ហើយ​ដៃគូ​យុទ្ធសាស្ត្រ​អាមេរិក​នេះ​កំពុង​បន្ត​ចូលរួម​រក្សា​ស្ថិរភាព​នយោបាយ​និង​ការលូតលាស់​នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះ​។​

​យ៉ាងណាមិញ អាមេរិក​ដូចជា​មិនបាន​ហើបមាត់​និយាយ​រឿង​វាយប្រហារ​នៅ​យេ​ម៉ែន​ឡើយ​។ ការចាប់ផ្តើម​ទិញ​អាវុធ​នេះ​កើតឡើង​ស្រប​ពេលដែល​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ត​ការវាយប្រហារ​តាមផ្លូវ​អាកាស​នៅក្នុង​ប្រទេស​យេ​ម៉ែន​ដើម្បី​ប្រឆាំង​ក្រុម​ឧទ្ទាម Houthis និង​ក្រុម​កងកម្លាំង​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី Ali Abdullah Saleh  ។ បើតាម​របាយការណ៍​អង្គការសហប្រជាជាតិ ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ចាប់ផ្តើម​តាំងពី​ខែមីនា​ឆ្នាំមុន​នោះ បានសម្លាប់​មនុស្ស​ច្រើនជាង ៦៤០០​នាក់ ដែល​ពួកគេ​ភាគច្រើន​ជា​ជន​ស៊ីវិល​៕