កម្មករសំណង់​ពីរ​នាក់​ម្នាក់ ជិះ​ម៉ូតូឌុប​គ្នា​ឡើង​វ៉ា​ជែង ប៉ះ​នឹង​ដៃ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ខ្ទាតចូល​ក្រោម​រថយន្ត​ធុន​ធំ​១​គ្រឿង​កិន​ម្នាក់​ខ្ទេច​មួយ​កំណាត់​ត្រឹម​ភ្លៅចុះក្រោម និង​ម្នាក់ទៀត​របួសស្រាល​

​ខេត្តកណ្ដាល​៖ កម្មករសំណង់​ពី​នាក់ ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន​បាន​វ៉ា​ជែង​ផ្លូវ​មាន​សភាព​ចង្អៀត​បណ្តាល​ឲ្យ​ប៉ះ​ដៃ​ម៉ូតូ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ខ្ទាតចូល​កង់​មុខ​ខាងស្ដាំ​រថយន្ត​ធុន​ធំ​១​គ្រឿង​កំពុងបើក​ស្រប​ទិស​គ្នា​កិន​ម្នាក់​ខ្ទេច​មួយ​កំណាត់​ត្រឹមភ្លៅទាំងពីរ​ចុះក្រោម និង​ម្នាក់ទៀត​បាក់​កជើង​មូ​យ​ចំហៀង​។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦ និង​៤០​នាទី ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ភូមិ ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ចន្លោះ​គីឡូម៉ែត្រ​លេខ ២១-២២ ផ្លូវជាតិ​លេខ​៤ ។​

​សមត្ថកិច្ច​ថា ជនរងគ្រោះ​ជា​អ្នកបើកបរ​បើកបរ ឈ្មោះ ម៉ៅ សុជាតិ ភេទ ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ​កម្មក​សំណង់​ម៉ូតូ​១​គ្រឿង​ម៉ាក សង់​C125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1CI-5854 ពួកគេ​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ធ្វើដំណើ​ពី ទិស​ខាងលិច ទៅ​កើត (​ព្រះសីហនុ​ទៅ ភ្នំពេញ​) លុះដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ដៃចង្កូត​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​មិន ស្គាល់​ម៉ាក បណ្ដាល​ឲ្យ​ដួល​ខ្ទាតចូល​កង់​ខាងស្ដាំ​ផ្នែក​ខាងមុខ​រថយន្ត​១​គ្រឿង ម៉ាក អាំងទែរ​ណាស់​សូ​ណា​ល់ ពណ៌​ត្រួយ​ចេក ពាក់​ផ្លាកលេខ ព្រៈ​សីហនុ 3A-3405 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន ។​

​សមត្ថកិច្ច​ថា ករណីនេះ​បណ្ដាលមកពី​ម៉ូតូ​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ក្នុង​ទីប្រជុំជន ។ កម្លាំង​ជំនាញ​បាន​វាស់វែង​និង​យក​មធ្យោបាយ ដែល​ពាក់ព័ន្ធ​គ្រោះថ្នាក់​នេះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ ចាំ​ការដោះស្រាយ​នៅពេល​ក្រោ​យោ​៕

KA-10-08-2016-18 KA-10-08-2016-19 KA-10-08-2016-20 KA-10-08-2016-21 KA-10-08-2016-22