បុរស​ម្នាក់នេះ​ចាក់​សារធាតុ​ដើម្បី​ពង្រឹង​សាច់ដុំ​ឱ្យ​ធំ ទីបំផុត​រឿង​អកុសល​បានកើត​ឡើង​ចំពោះ​គាត់​

    ​លោក Dean Wharmby គឺជា​បុរស​សាច់ដុំ​មាន​ប្រជាប្រិយ​មួយរូប និង​ជា​គ្រូ​ប​បង្ហាត់​នៅ​កន្លែង​ហាត់ប្រាណ បាន​ស្លាប់​ដោយសារ​ការប្រើប្រាស់​សារធាតុ Anabolic Steroid (​សម្រាប់​ចាក់ឱ្យ​មាន់​លូតលាស់​ឆាប់រហ័ស​)​។ វា​បាន​ប៉ះពាល់​សុខភាព​របស់គាត់ ហើយ​គាត់​ស្លាប់​ដោយសារ​មហារីក​ថ្លើម​កា​លពី​ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៥ ។ បុរស​វ័យ ៣៩ ឆ្នាំ​រូបនេះ​ចាប់ផ្ដើម​មាន​បញ្ហា​សុខភាព​ក្នុង​ឆ្នាំ ២០១០ នៅពេលដែល​ដុំ​សាច់​ជាច្រើន​ត្រូវបាន​រកឃើញ​ក្នុង​ថ្លើម​របស់គាត់​។​

​    ​គាត់​បាន​ទទួលទាន​សារធាតុ Steroids ជាច្រើន​ឆ្នាំ ហើយ​ក្រោយមក​ក៏​វិ​វត្ត​ទៅជា​មហារីក​ថ្លើម​។ ថ្នាំ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មូលហេតុ​ធ្វើឱ្យ​គាត់​ស្លាប់​។​

បុរស​ម្នាក់នេះ​ចាក់​សារធាតុ​ដើម្បី​ពង្រឹង​សាច់ដុំ​ឱ្យ​ធំ ទីបំផុត​រឿង​អកុសល​បានកើត​ឡើង​ចំពោះ​គាត់​

​    ​ប្រពន្ធ​របស់លោក Dean គឺ​លោកស្រី Charlotte Rigby បាន​និយាយថា​នៅពេល​លោកស្រី​ជួប​គាត់​បាន ៨ ឆ្នាំ លោកស្រី​សង្ស័យថា​គាត់​បាន​ប្រើប្រាស់​សារធាតុ Steroid ដើម្បី​បង្កើន​សាច់ដុំ​របស់គាត់​។ នៅពេលដែល​ពួកគេ​បាន​រួមរស់​ជាមួយគ្នា​នៅ​ឆ្នាំ ២០១០ គាត់​បាន​ព្យាយាម​បញ្ឈប់​ការប្រើប្រាស់​ថ្នាំ​នោះ​។​

​    ​បន្ទាប់ពី​មាន​បញ្ហា​សុខភាព គាត់​បាន​ឈប់​ប្រើប្រាស់​ថ្នាំ​នោះ ហើយក៏​បានចាប់ផ្ដើមរ​ក​វិធី​ព្យាបាល​ជំងឺ​ដូចជា​ថ្នាំ​ធម្មជាតិ​ជាដើម​។ យ៉ាងណាមិញ ស្ថានភាព​របស់គាត់​គឺ​ហួសពេល​ទៅហើយៗ គ្មាន​វិធី​ស្រោចស្រង់​បានឡើយ​។​

​    ​លោកស្រី Charlotte Rigby បាន​ផុស​នៅលើ Facebook របស់​នាង ដោយ​ព្រមាន​អ្នក​រាល់គ្នា​ពី​ហានិភ័យ​សារធាតុ Steroids នេះ​៕