មេធាវី​មួយ​ចំនួន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​

​មាត្រា​៥៧​ កថាខណ្ឌ​ទី​១​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​បាន​ចែង​ថា​ "​គ្រប់​អំពើ​ទាក់ទាញ​ ប្រកាស​ផ្សាយ​ជា​ឯកត្តជន​ ឬ​ទទូច​សុំ​ការពារ​របស់​មេធាវី​ចំពោះ​អតិថិជន​ ត្រូវ​ហាមឃាត់​ ។​ "​ និង​មាត្រា​១៣​នៃ​ក្រមសីលធម៌​មេធាវី​ បាន​ចែង​ថា​ "​មេធាវី​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ ឬ​សុំ​ឲ្យ​គេ​មក​រក​ខ្លួន​ឡើយ​ ។​ "​ ខណៈ​ទោះបី​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ និង​ក្រមសីលធម៌​មេធាវី​បាន​បញ្ញត្តិ​ដូច្នេះ​ក៏​ដោយ​ ក៏​មាន​មេធាវី​មួយ​ចំនួន​បាន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​ដែល​ខ្លួន​បាន​កសាង​នៅ​ទី​សាធារណៈ​ នៅ​ពន្ធនាគារ​ នៅ​វត្ត​អារាម​ និង​នៅ​ស្ថាប័ន​តុលាការ​…​ជាដើម​ ។​ល​។​

មេធាវី​មួយ​ចំនួន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​

​ព័ស្តុតាង​មួយ​ក្នុង​ចំណោម​ព័ស្តុតាង​ជា​ច្រើន​ទៀត​ បាន​បង្ហាញ​ថា​ លោក​មេធាវី​ ឌុ​ក​ ទី​ប៉ា​ណា​ សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​២៣១​ និង​លោកស្រី​មេធាវី​ ទី​ គឹ​ម​ស្រ៊ា​ន​ សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​២៥៩(​ត្រូវជា​ប្តី​-​ប្រពន្ធ​នឹង​គ្នា​ផង​)​ បាន​កសាង​សមិទ្ធផល​មួយ​ចំនួន​នៅ​វត្ត​ភ្នៀ​ត​សិម្ពលី​ ដោយ​ដាក់​ឈ្មោះ​ខ្លួន​ជា​អ្នក​កសាង​ថា​ "​លោក​មេធាវី​ ឌុ​ក​ ទី​ប៉ា​ណា​,​ លោកស្រី​មេធាវី​ ទី​ គឹ​ម​ស្រ៊ា​ន​,​ …​លោក​ឧកញ៉ា​មេធាវី​ ឌុ​ក​ ទី​ប៉ា​ណា​,​ លោក​ជំទាវ​ឧកញ៉ា​មេធាវី​ ទី​ គឹ​ម​ស្រ៊ា​ន​"​ យក​មក​ Post​ នៅ​ក្នុង​បណ្តាញ​ព័ត៌មាន​ទំនាក់ទំនង​សង្គម​ Facebook​ ដ៏​ពេញ​និយម​ ប្រើប្រាស់​ Account​ ឈ្មោះ​ "Pana​ Asean"​ ។​

មេធាវី​មួយ​ចំនួន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​

​មេធាវី​ចាស់ទុំ​មួយ​រូប​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ស្នាដៃ​កសាង​សមិទ្ធផល​នានា​ ឬ​ការ​ធ្វើ​អំណោយ​ផ្សេងៗ​របស់​មេធាវី​ គឺជា​ការ​ល្អ​ប្រសើរ​ណាស់​ ប៉ុន្តែ​មិន​ត្រូវ​ប្រើប្រាស់​ឋានៈ​ មុខងារ​ខ្លួន​ជា​មេធាវី​ភ្ជាប់​ទៅ​ជាមួយនឹង​សមិទ្ធផល​ ឬ​អំណោយ​ទាំងនោះ​ឡើយ​ ពីព្រោះ​វា​ក្លាយទៅជា​ទម្រង់​នៃ​ការ​ទាក់ទាញ​អតិថិជន​ដែល​ត្រូវ​បាន​បញ្ញត្តិ​ហាមឃាត់​នៅ​ក្នុង​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ និង​ក្រមសីលធម៌​មេធាវី​ទៅ​វិញ​ ។​ អំពើ​នេះ​គឺជា​កំហុសឆ្គង​របស់​មេធាវី​នៅ​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ។​

មេធាវី​មួយ​ចំនួន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​

​លោក​ ឌុ​ក​ ទី​ប៉ា​ណា​ អាយុ​៤៩​ឆ្នាំ​ សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP)​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិក​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​២៣១​ នា​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០០១​ បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវី​ ប៉ា​ណា​ អាស៊ាន​ (Pana​ Asean​ Law​ Office)​ ។​ លោក​មេធាវី​ ឌុ​ក​ ទី​ប៉ា​ណា​ ដែល​ជា​អ្នកជំនួញ​យ៉ាង​សកម្ម​ម្នាក់​ផង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៥២៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៤​ ។​

មេធាវី​មួយ​ចំនួន​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​

​លោកស្រី​ ទី​ គឹ​ម​ស្រ៊ា​ន​ អាយុ​៤៨​ឆ្នាំ​ អតីត​ជា​ក្រឡាបញ្ជី​បម្រើ​ការងារ​នៅ​តុលាការក្រុង​ភ្នំពេញ​ (​បច្ចុប្បន្ន​ជា​សាលាដំបូង​រាជធានី​ភ្នំពេញ​)​ សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា​(CUP)​ បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី​ ក្លាយជា​សមាជិកា​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ អត្តលេខ​២៥៩​ នា​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០០២​ បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវី​ ប៉ា​ណា​ អាស៊ាន​ (Pana​ Asean​ Law​ Office)​ ។​ លោកស្រី​មេធាវី​ ទី​ គឹ​ម​ស្រ៊ា​ន​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៥១៤/៥៣៩​ ចុះ​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៤​ ។​

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ (BAKC)​ គប្បី​ត្រួតពិនិត្យ​មើល​ និង​មាន​វិធានការ​ទៅ​លើ​មេធាវី​មួយ​ចំនួន​ដែល​ប្រើប្រាស់​មធ្យោបាយ​ទាក់ទាញ​អតិថិជន​ តាម​រយៈ​អំណោយ​ ឬ​សមិទ្ធផល​ផ្សេងៗ​នៅ​តាម​ស្ថាប័ន​តុលាការ​,​ ពន្ធនាគារ​,​ ទី​សាធារណៈ​ និង​ទី​វត្ត​អារាម​…​នោះ​ផង​ ៕​

Related