ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ !

6 Videos


ចាប់ពីថ្ងៃទី០១ខែមករាឆ្នាំ២០១៧ ស្ពានជ្រោយចង្វារចាស់ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងត្រូវបិទមិនឲ្យធ្វើចរាចរណ៍ទាំងស្រុងក្នុងរយៈពេល២ឆ្នាំ រហូតដល់អំឡុងខែមករាឆ្នាំ២០១៩ ដើម្បីធ្វើការជួសជុល និងកែលម្អរឡើងវិញ ខៈណៈពេលស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង ។

នៅក្នុងកិច្ចប្រជុំ ជាមួយ គណៈកម្មការ អន្តរក្រសួង ដោះស្រាយផលប៉ះពាល់គម្រោងជួសជុល ស្ពានជ្រោយចង្វារចាស់ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន នៅរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៏ថា ពេលនេះគណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់គម្រោងជួសជុល ស្ពានជ្រោយចង្វារចាស់ បានជួបប្រជុំគ្នាដើម្បីដោះស្រាយប្រជាពលរដ្ឋរស់នៅគល់ស្ពានដែលទទួលរងផលប៉ះពាល់ ហើយការជួសជុលនេះ មានទ្រង់ទ្រាយធំ ។
ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ !
លោក បន្តថា ការងារជួសជុលស្ពាននេះ ត្រូវបិទការធ្វើចរាចរណ៏ទាំងស្រុង ដើម្បីឲ្យក្រុមការងារងាយស្រួល ព្រោះស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសកំណល់ឬធ្នឹមទ្រតួស្ពានសងខាង និង ការងារជាច្រើនទៀត ត្រូវចំណាយថវិកាអស់ប្រមាណ៣៣លានដុល្លារ ដែលជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០១៧តទៅ និងត្រូវបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលខែមករា២០១៩ខាងមុខនេះ ។
ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ !
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ពានជ្រោយចង្វារចាស់ត្រូវបានបិទមិនឲ្យមានការបើកបរឆ្លងកាត់ គឺទុកឲ្យក្រុមមន្ត្រីជំនាញជនជាតិជប៉ុន និងអ្នកជំនាញរបស់ក្រសួងសាធារណការ ធ្វើការត្រួតពិនិត្យអំពីគុណភាពរបស់ស្ពាន និងរៀបចំឲ្យមានរថយន្តចំណុះ២៥តោនចំនួន២៥គ្រឿង បើកឆ្លងកាត់ចុះឡើងៗដើម្បីវាយតំលៃគុណភាព ។ ការបិទបណ្តោះអាសន្ននោះ បន្ទាប់ពីស្ពាននេះ បានទទួលរងស្នាមប្រេះក្បាលស្ពានទាំងសងខាង ។
ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ !
ស្ពានជ្រោយចង្វារចាស់មានប្រវែង៧០៩ម៉ែត្រ ត្រូវបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦៦ ក្រោយមកត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧២ ដោយសារការដាក់បង្កៃគ្រាប់មីននៅក្នុងរថយន្ត ក្រោយមកបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៩៤ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន បច្ចុប្បន្នស្ពានមានលក្ខណៈទ្រុឌទ្រោម ឈានដល់ចំណុចប្រកាសអាសន្ន និងមិនឲ្យមានការធ្វើចរាចរណ៍ឆ្លងកាត់ទៀតផង កាលពីពេលថ្មីៗកន្លងមក តែកាលនោះ ដោយសារគ្មានជម្រើស ម្យ៉ាងស្ពានជ្រោយចង្វារថ្មីសាងសង់មិនទាន់រួច ទើបរាជរដ្ឋាភិបាលស្នើរសុំទៅភាគីជប៉ុន ដើម្បីសុំពន្យាពេលរហូតមកដល់ពេលនេះតែម្តង ៕ សុថាត់

ស្ពាន​ជ្រោយចង្វារ​ចាស់​ត្រូវ​បិទ​ចរាចរណ៍​ទាំងស្រុង​រយៈពេល​២​ឆ្នាំ ដើម្បី​ធ្វើការ​ជួសជុល​ឡើងវិញ !