សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកឈើចេញពី​ក្រុមហ៊ុន​ហ័ង​អា​ញ់​វៀតណាម​

6 Videos


រថយន្តយីឌុបមួយគ្រឿង និងឈើលេខ២ប្រមាណ១២ម៉ែត្រគូបត្រីគុណ បានរងនូវការបង្ក្រាប និងនាំយកមករក្សាទុក គ្រាដែលរថយន្តនេះ បានដឹកជញ្ជូនឈើចេញពីតំបន់ភូមិសាស្ត្រ ដីសម្បទានសេដ្ឋកិច្ចមួយកន្លែង របស់ក្រុមហ៊ុនហ័ងអាញ់វៀតណាម មានមូលដ្ឋាននៅក្នុងស្រុកលំផាត់ ខេត្តរតនគីរី ។

ការបង្ក្រាបរថយន្តធន់យក្សខ្នាតធំដឹកឈើនេះ ត្រូវគេធ្វើឡើងក្រោមប្រតិបត្តិការរវាង កម្លាំងរដ្ឋបាលព្រៃឈើកូនមុំ ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តរតនគីរី កាលពីថ្ងៃ៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចជិតស្ពានស្រែពក ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគីរី ។

លោកគឹម ឆេងលឹមនាយសង្កាត់រដ្ឋបាលព្រៃឈើកូនមុំ បានឲ្យអ្នកសាព៌តមានដឹងថា រថយន្តធន់ធំ១គ្រឿង ដែលរងការបង្ក្រាប និងរឹបអូសនេះ ពាក់ស្លាកលេខកំពង់ចាម ៣A-៣៥៥៦ បានផ្ទុកឈើប្រភេទគ្រឿងផ្ទះលេខ២ មានចំនួន១២ម៉ែត្រគូបត្រីគុណ ដឹកជញ្ជូនចេញតំបន់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនហ័ងអាញ់លំផាត់ ដោយសង្ស័យថា គ្មានច្បាប់អនុញ្ញាតិ កម្លាំងរដ្ឋបាលព្រៃឈើកូនមុំ បានសហការរួមគ្នាជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក ចុះស្ទាក់ចាប់បាននៅជិតស្ពានស្រែពក ក្នុងខេត្តរតនគីរី ដឹកលោតឆ័ត្រគ្រោងនឹងនាំយកទៅកាន់ខេត្តបាត់ដំបង ចំណែក តៃកុងអ្នកបើកបរបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកឈើចេញពី​ក្រុមហ៊ុន​ហ័ង​អា​ញ់​វៀតណាម​
ក្រោយការបង្ក្រាប ទាំងរថយន្ត និងឈើប្រភេទលេខ២ ត្រូវបានកម្លាំងជំនាញនាំយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគរី ចាត់ការជាបន្តទៅតាមនីតិវិធី៕
សុថាត់

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹកឈើចេញពី​ក្រុមហ៊ុន​ហ័ង​អា​ញ់​វៀតណាម​