គុណវិប្បត្តិ «​ភេសជ្ជៈ​ប៉ូវ​កម្លាំង​» ដែល​នឹកស្មាន​មិន​ដល់​

6 Videos


ភេសជ្ជៈបង្កើនថាមពល គឺជាភេសជ្ជៈមួយដែលយុវវ័យភាគច្រើននិយមចូលចិត្ត ។ វាជាប្រភពដ៏សំខាន់នៃ ការបង្កើនកម្លាំងដល់រាងកាយ ជាពិសេសក្រោយពេលបញ្ចេញសកម្មភាពកីឡា ឫការងារអស់កម្លាំង ។ ក្រៅពីនេះវាជាប្រភពដែលជួយបង្កើនស្មារតីអោយសកម្មផងដែរ ។ ប៉ុន្តែអ្នកក៏គួរស្វែងយល់ខ្លះពីការពិតនៃ ភេសជ្ជៈប៉ូវកម្លាំងទាំងឡាយ ។

បើតាមការសិក្សាស្រាវជ្រាវមួយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal of Addiction Medicine បានអោយដឹងថា កម្រិតខ្ពស់នៃសារធាតុកាហ្វេអ៊ីនក្នុងភេសជ្ជៈប៉ូវកម្លាំង អាចនឹងនាំអោយប៉ះពាល់ខ្លាំងដល់ សុខភាពបេះដូង ។វាមិនត្រឹមតែជាករណីដំបូងនោះទេដែលអាចប៉ះពាល់ដល់សុខភាពបេះដូង ព្រោះវាបានប៉ះពាល់ដល់មនុស្ស មួយចំនួននិងបានសម្លាប់មនុស្សខ្លះរួចមកហើយ ។

បើតាមការពិនិត្យអ្នកដែលពិសារភេសជ្ជៈនោះ ហើយកើតមានបញ្ហាប៉ះពាល់ដល់បេះដូង គេបានពិនិត្យ ឃើញថា វាធ្វើអោយបេះដូងដើរញាប់ លោតខុសចង្វាក់គឺ ចង្វាក់លោត១៣០ ដឹងក្នុងមួយនាទី គឺខុសពី ចង្វាក់បេះដូងធម្មតាម ។ហើយបើតាមការវាស់ electrocardiogram បង្ហាញអោយដឹងថាវាជាចង្វាក់បេះដូងខុសប្រក្រតីដែលគេ ហៅឈ្មោះថា atrial fibrillation ដែលអាចបង្ករទៅជាបញ្ហាបេះដូង arrhythmia ដែលប៉ះពាល់ដល់ សុខភាពបេះដូងនៅពេលឈានដល់វ័យចំណាស់បន្តិច ។

ការពិសារភេសជ្ជៈនេះ ២កំប៉ុងក្នុងមួយថ្ងៃ គឺមានជាតិកាហ្វេអ៊ីន ៣២០ មីលីក្រាម ហើយបើមានពិសារ ស្រាបៀរបន្ថែមក្នុងមួយថ្ងៃផងដែរនោះ វានឹងធ្វើអោយមានបញ្ហាដាច់ភ្នាសកោសិកាក្នុងក្រពះ ផ្ទៃជញ្ជាំងក្រពះ និងអាចបណ្តាលអោយអ្នកក្អួត ។ ក្នុងករណីខ្លះត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ៕ សុផល