ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ ពេល​ជនរងគ្រោះ​ចុះ​ដក​លុយ​ពី​ទូ ATM

6 Videos


មានអំពើប្លន់បាញ់សម្លាប់ដ៏សាហាវមួយ ដោយយុវជនម្នាក់ត្រូវបានក្រុមចោរមានគ្នាពីរនាក់ បាញ់ពីរគ្រាប់បណ្តាលឲ្យរងរបួសជាទម្ងន់ ដើម្បីប្លន់យកម៉ូតូ ហុងដាឌ្រឹមសេ១២៥ ពណ៌ខ្មៅ បានសម្រេចដោយសុត្ថិភាព នៅពេលជនរងគ្រោះ ចុះទៅដកលុយពីទូATM នៅមុខហាងកាហ្វេយីហោ ( ដេលី) តាមបណ្តោយផ្លូវព្រះសីហនុ កែងនិងផ្លូវលេខ ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន នៅម៉ោង ប្រមាណ ១ និង ២០ នាទីយប់ ឈានចូល ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ ។

ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ ពេល​ជនរងគ្រោះ​ចុះ​ដក​លុយ​ពី​ទូ ATM

សាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រាដែលជនរងគ្រោះ កំពុងជិះម៉ូតូម្នាក់ឯងម៉ាក ហុងដាដឌ្រឹមសេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៦ មិនចាំស្លាកលេខ បានជិះតាមបណ្តោយ ផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ហើយពេលនោះ ជនរងគ្រោះបានជិះម៉ូតូបត់ ឆ្វេង ឡើងទៅចិញ្ចើមផ្លូវ ក្នុងគោលបំណង ចូលបើកលុយនៅទូ ATM ដែលនៅទល់មុខហាង កាហ្វេ យីហោ( ដេលី ) ស្រាប់តែពេលនោះ លេចមុខជនល្មើស ២ នាក់ ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មកឈប់ក្បែរជនរងគ្ ហើយបក្ខពូកជនល្មើសម្នាក់ក៏បានដកកាំភ្លើងខ្លីពីចង្កេះភ្ជង់ជនរងគ្រោះ ។ ដោយជនរងគ្រោះឃើញបែបនេះក៏ព្យាយាមប្រទាញប្រទង់ជាមួយជនល្មើស ធ្វើឱ្យជនល្មើសខឹងក៏បាញ់ប្រហារមកលើជនរងគ្រោះចំនួន ៣ គ្រាប់ បណ្តាលឲ្យត្រូវពីរគ្រាប់ ដោយមួយគ្រាប់ត្រូវចំភ្លៅខាងស្តាំនិង មួយគ្រាប់ទៀតត្រូវក្បែរខ្លៀកខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ ពេល​ជនរងគ្រោះ​ចុះ​ដក​លុយ​ពី​ទូ ATM

ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមចោរប្លន់បានឡើងជិះម៉ូតូរបស់ជនរងគ្រោះគេចចេញទៅបាត់ ដោយសុវត្ថិភាពតែម្តង ។

ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ ពេល​ជនរងគ្រោះ​ចុះ​ដក​លុយ​ពី​ទូ ATM

ភ្លាមៗនោះ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ ដោយទទួលបានភិនភាគនិងដំណើររឿងខ្លះៗ ពីអ្នកឃើញហេតុផ្ទាល់ភ្នែក ហើយអ្វីដែលសំខាន់ គឺសមត្ថកិច្ចបានដឹងតែស្លាកលេខភ្នំពេញ 1656 ប៉ុណ្ណោះ ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចំពោះករណីនេះ ៕

                                                                                      សុថាត់

ក្រុមចោរ​បាញ់​ប្លន់​យក​ម៉ូតូ ពេល​ជនរងគ្រោះ​ចុះ​ដក​លុយ​ពី​ទូ ATM