យុវជន​ម្នាក់​ជា​ពលករ ទើប​ត្រឡប់​មកពី​ប្រទេស​កូរ៉េ​មកលេង​ភរិយា​បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

​ភ្នំពេញ ៖ យុវជន​ម្នាក់ ត្រូវ​សាច់ញាតិ​ជា​ពលករ ទើប​ត្រឡប់​មកពី ប្រទេស​កូរ៉េ​មកលេង​ភរិយា និង​ក្រុមគ្រួសារ បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជិះ​ម៉ូតូ​ម្នាក់ឯង ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​គូទ​រថយន្ត កុងតឺន័រ កៀរ​រយះ​ជិត​ដា​ច់ក កាលពី​វេលា​ម៉ោង ៧​យប់ ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៦ ស្ថិតនៅតាម បណ្តោយ​ផ្លូវជាតិ​លេខ​៤ កែង​បត់​ចូល​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​បង្ក​វិញ មិនត្រូវ​បាន​គេ​ស្គាល់​ម៉ាក និង​អត្តសញ្ញាណ អ្នកបើកបរ​ទេ ព្រោះ​ក្រោយពេល​កើតហេតុ បាន​បន្ថែម​ល្បឿន គេច​បាត់​។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ សៀ ចាន់ណា អាយុ​ជាង ២០​ឆ្នាំ ហើយ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-7673 បាន​ស្លាប់ ដោយ​កៀរ​និង​កែង ធុង​កុងតឺន័រ កៀប​ចង់​ដា​ច់ក បាន​ដួល បោក​ទៅនឹង​ថ្នល់ បន្តិចក្រោយមក​ទើប​ស្លាប់ ។ មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ បាន​ជិះ​វ៉ា​រថយន្ត​កុងតឺន័រ មួយគ្រឿង ប៉ុន្តែ​ដោយ​វ៉ា​មិន​ផុត ព្រោះ​វ៉ា​ក់​ជាមួយ រថយន្ត​មួយគ្រឿង​ទៀត​ដែល​បើក​បញ្ច្រាសទិស​គ្នា ក៏​គេច​ចូលមក​វិញ ទើប​កៀរ​ជាមួយនឹង​កែង​ធុង​កុងតឺន័រ​បណ្តាល​ឲ្យ​រយះ​ក​ហូរឈាម​រហូតដល់​ស្លាប់​៕

KA-10-08-2016-21 KA-10-08-2016-26 KA-10-08-2016-22 KA-10-08-2016-23 KA-10-08-2016-24 KA-10-08-2016-25