ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៤)

ភាគ​ទី​៣៤

កួកឆេង​ឮ​សម្ដី​មាន​ន័យ​យ៉ាង​ទូលំទូលាយ​ ពោរ​ពេញ​ទៅ​ដោយ​មនោ​សញ្ចេតនា​យ៉ាង​ស្មោះ​នោះ​ កម្លាំង​ចិត្ត​របស់​គេ​ក៏​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ សេចក្ដី​ក្លាហាន​ក៏​បាន​ដុះដាល​ឡើង។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ស្រាប់​តែ​គេ​យល់​ថា​ អ្នក​សច្ចំ​លឹងជឺ​និង​សាថុងធាន​ អ្នក​ពូកែ​ទាំង​នោះ​ គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​គាត់​ទេ​ គិត​ហើយ​គេ​ក៏​ពោល​ឡើង​ដោយ​អង់អាច​ថា៖
«ទៅ​! យើង​នាំ​គ្នា​ទៅ​រក​ថ្នាំ​នោះ​ឥឡូវ​នេះ​ទៅ!»

 

គេ​នាំ​គ្នា​អុំ​ទូក​ចូល​មក​ច្រាំង​វិញ​ ឡើង​មក​លើ​គោក​ហើយ​ក៏​រត់​សំដៅ​ទៅ​ព្រះ​រាជ​ដំណាក់​ទ្រង់ វានយានខាង​ភ្លាម។
កួកឆេង​និង​ហួងយុង​ កាល​បើ​បាន​មក​ដល់​ទី​កន្លែង​ហើយ​ ក៏​នាំ​គ្នា​លោត​ផ្លោះ​កំពែង​ចូល​ទៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ពួន​នៅ​កន្លែង​ងងឹត។ ហួងយុង​ពោល​ទៅ​កាន់​កួកឆេង​ថា៖
«ស្នៀត​សម្រាល​ខ្លួន​របស់​បង​ពូកែ​សក្ដិសិទ្ធិ​ណាស់​!»

 

កួកឆេង​កំពុង​តែ​ខំ​សម្លឹង​មើល​នាយ​អាយ​ ក្រែង​មាន​អ្នក​យាម​ដើរ​មក​ ស្រាប់​​តែ​ឮ​ហួងយុង​សរសើរ​គេ។ សម្ដី​តែ​ពីរ​បី​ម៉ាត់​នេះ​បាន​បណ្ដាល​ឱ្យ​គេ​ ហាក់​ដូច​ជា​បាន​ក្រេប​នូវ​រស​ជាតិ​ម្យ៉ាង​ផ្អែម​ត្រជាក់​ចិត្ត។
មួយ​ស្របក់​ក្រោយ​ ឮ​សូរ​ស្នូរ​ជើង​មនុស្ស​ដើរ​មក​ គេ​ដើរ​បណ្ដើរ​ជជែក​គ្នា​បណ្ដើរ​ លុះ​អ្នក​ទាំង​ពីរ​នោះ​មក​ដល់​ជិត​បន្តិច​ កួកឆេង​និង​ហួងយុង​បាន​ឮ​សេនា​ម្នាក់​ពោល​ឡើង​ថា៖
«ព្រះ​រាជបុត្រ​ទ្រង់​ឃុំឃាំង​នាង​កញ្ញា​នោះ​ នៅ​ទី​នេះ​ តើ​ឯង​ទាយ​ត្រូវ​ថា​​​ តើ​ទ្រង់​មាន​ព្រះ​បំណង​យ៉ាង​ណា​ទៅ?»

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៣៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ