មន្ត្រី​កីឡា​កេ​ន​យ៉ា ម្នាក់​ត្រូវ​ចាប់ខ្លួន​ពីបទ​គេចវេស​ពី​ការធ្វើ​តេស្ត​សារធាតុ​ញៀន​នៅ Rio 2016

6 Videos


យោងតាមប្រភពទីភ្នាក់ងារព័ត៌មាន Reuters បានឲយដឹងថា កាលពីពេលថ្មីៗមានមន្ត្រីកីឡាជនជាតិ កេនយ៉ា ម្នាក់ក្រោយពីត្រូវបានបញ្ជូនខ្លួនចេញពីទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ទៅកាន់ប្រទេស ដើមកំណើតវិញនោះ ក៏ត្រូវបានប៉ូលីសក្នុងស្រុកចាប់ខ្លួនតែម្តង ហើយបច្ចុប្បន្ននេះមន្ត្រីកេនយ៉ា រូបនេះកំពុងតែ ស្ថិតនៅក្រោមការស៊ើបអង្កេត ។

ចំពោះមូលហេតុនៃការចាប់ខ្លូននេះ ដោយសារតែមន្ត្រីរូបនេះ គឺនៅមុននឹងក្រុមកីឡាករត្រូវធ្វើតេស្តសារធាតុញៀន បានជម្រិតទាប្រាក់ពីពួកគេ ភ្លាមៗនោះប្រធានគណៈប្រតិភូកីឡាកេនយ៉ា ដែលបានមកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នេះក៏បានបញ្ជូនត្រឡប់ទៅផ្ទះវិញ ហើយក៏ត្រូវបានប៉ូលីសចាប់នៅឯព្រលាន យន្តហោះ ។ ម្យ៉ាងទៀត ថ្វីត្បិតតែមន្ត្រីរូបនេះនៅមិនទាន់បានទទួលបទចោទប្រកាន់ក្តី តែប៉ូលីសកេនយ៉ា បានឃុំ ខ្លួនជាបណ្តោះអាស័ន្នរយៈពេល ៧ ថ្ងៃព្រមទាំងចាប់ផ្តើមស៊ើបអង្កេត ។

បើតាមមន្ត្រីប៉ូលីសមួយរូបដែលសុំមិនឲ្យបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា ជនសង្ស័យអាចជាប់ចោទ ពីបទប្រឆាំងនឹងច្បាប់ហាមប្រើសារធាតុញៀន ។ សូមបញ្ជាក់ថា ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅនេះមានកីឡាកររត់ប្រណាំងកេនយ៉ា ចំនួន ៤០ នាក់រួចមក ហើយដែលពុំបានឆ្លងកាត់ការធ្វើតេស្តសារធាតុញៀន ។ ដូច្នេះកាលពីខែមេសា ឆ្នាំ ២០១៦ មកនេះយោងតាម ការស្នើសុំពីអង្គការហាមប្រើសារធាតុញៀនអន្តរជាតិនោះ គឺលោកប្រធានាធិបតីកេនយ៉ា បានចុះហត្ថលេខាលើ ច្បាប់មួយដែលទាក់ទងការប្រើសារធាតុញៀនដើម្បីចៀសវាងកុំឲ្យមានកីឡាករដែលបានទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក Rio 2016 ត្រូវបានហាមឃាត់ ។

ចំពោះមន្ត្រីកីឡាកេនយ៉ា រូបនេះដែលជាប់ពាក់ព័ន្ធរឿងសារធាតុញៀននោះមានឈ្មោះ Michael-LuoDiqi ដែលពេលនេះកំពុងតែស្ថិតក្រោមការស៊ើបអង្កេតរបស់ទីភ្នាក់ងារហាមប្រើសារធាតុញៀននៅក្នុងវិស័យកីឡា ។ ដូច្នេះប្រសិនតុលាការរកឃើញថា លោក Michael បានប្រព្រឹត្តផ្ទុយពីច្បាប់នោះនឹងត្រូវទទួលទោសនៅ ចំពោះមុខច្បាប់ ៕                                                                                                                      គ ឡេង