លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ទុក​ឲ្យ ​យាយ​ព្រឿង ឈរ​លំដាប់​លេខ​១ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដដែល​

ខេត្តស្ទឹងត្រែង ៖ មេ​ឈ្មួញ​ធំៗ​នៅក្នុង​ខេត្តស្ទឹងត្រែង កំពុង​មមាញឹក ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ ចែ​ហុង និង​យាយ​ព្រឿង ជា​ជនជាតិ​វៀតណាម និង​ជា​បងប្អូន​នឹង​គ្នា នៅតែ​ឈរ​លំដាប់​ជួរមុខ​ក្នុង​ការរកស៊ី​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ក្នុង​ ខេត្តស្ទឹងត្រែង ដែល​អភិបាលខេត្ត​ច្រើន​ជំនាន់​មកហើយ មិន​ហ៊ាន​ប៉ះពាល់​ទេ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី ។​

តាំងពី​ជំនាន់​លោក ឡូយ សុផាត មកម្ល៉េះ ​យាយ​ព្រឿង មាន​បរិវារ​ឆ្វេង​ស្តាំ ជា​មន្ត្រីរាជការ សមត្ថកិច្ច និង​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ផងដែរ តាម​ជួយ​ជ្រោមជ្រែង​ឲ្យ​ជំនួញ​ឈើ​ខុសច្បាប់​របស់​ពួកគេ​ដំណើរការ​ដោយ​រលូន​ ល្អ មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ បើទោះបីជា​ឈ្មួញ​តូចតាច​មួយចំនួន​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ ប៉ុន្តែ​ ​យាយ​ព្រឿង តែងតែមាន​ការយោគយល់​ពី​សមត្ថកិច្ច​។ ​យាយ​ព្រឿង បាន​រក​ស៊ី​​ប្រមូល​ទិញ​ឈើ​ប្រណីត​ជាពិសេស​ឈើ​គ្រញូង​មកពី​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​តាម​ផ្លូវគោក​ចូលមក​ក្រុង​ស្ទឹងត្រែង ស្តុក​នៅក្នុង​ឃ្លាំង​ដ៏​ធំ​របស់​ពួកគេ ក្នុង​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ហើយ​ទីតាំង​ស្តុក​ឈើ​ខុសច្បាប់​ដ៏​ធំ​របស់​យាយ​ព្រឿង ស្ថិតនៅ​ជាប់មាត់​ទន្លេ ងាយស្រួល​លើកដាក់​ឈើ​។

លោក មុំ សារឿន  ជា​អភិបាលខេត្ត​ស្ទឹងត្រែង ​ឡើង​ជំនួស​តំណែង​លោក លោក កុល សំអុល មិនទាន់បាន​បង្ហាញ​ស្នាដៃ​ធំដុំ​ណាមួយ​ក្នុងការ​បង្ក្រាប​ជំនួញ​ឈើ​ ខុសច្បាប់​ក្នុង​ខេត្តស្ទឹងត្រែង​នោះទេ ហើយ​ពេល​ចូលកាន់​តំណែង​ជា​អភិបាលខេត្តកន្លងមកនេះ គេ​សង្កេតឃើញ​ មន្ត្រី​និង​សមត្ថកិច្ច​ចេញ​ប្រតិ បត្តិ​ការបង្ក្រាប​ ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ឈ្មួញ​តូចតាច​មួយចំនួន​យ​កបុង ប៉ុន្តែ​មិនដែល​ហ៊ាន​ប៉ះពាល់​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​របស់ យាយ​ព្រឿង ម្តងណា​ឡើយ​។ គេ​បាន​សង្កេតឃើញ​មន្ត្រី​មួយចំនួន​ជួយ​សម្របសម្រួល​រត់រ​ក​ខ្សែ​ទុយោ អោយ ​យាយ​ព្រឿង មាន​ទំនាក់​ទំនង​ល្អជា​មួយ​លោក មុំ សារឿន ដែលជា​អភិបាលខេត្ត ដើម្បី​សុំ​ការយោគយល់​និង​ស្គាល់គ្នា ធ្វើតាម​ទម្លាប់​ដែល ​យាយ ​ព្រឿង ធ្លាប់បាន​រក្សា​ភាព​ជិតដិត​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង ឲ្យ​ជួយ​សម្របសម្រួល​ការរក​ស៊ី​ឈើ​ខុសច្បាប់​របស់​ពួកគេ​ច្រើន​ឆ្នាំ​មកហើយ​ ។​

លោក ឈាង តុលា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ជំនួញ​ឈើ​ខុសច្បាប់​របស់​​យាយ​ព្រឿង​មិនតិច​ដែរ ព្រោះ​កន្លងមក​គេ​សង្កេត ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយចំនួន​តែងតែ​ ចេញមុខ​ជួយ​ការពារ​ជំនួញ​ឈើ​ ខុសច្បាប់​របស់​យាយ​ព្រឿង​ នៅពេល​សមត្ថកិច្ច​មួយចំនួន​សួរនាំ ជាពិសេស​នៅពេល​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​យាយ​ព្រឿង ដែល​ពឹង​អាស្រ័យ​ឲ្យ​ឈ្មួញ​តូចតាច​មួយចំនួន ​ជួយ​រត់ការ​ដឹកជញ្ជូន​តាមផ្លូវ​ គេ​សង្កេតឃើញ​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង ចេញ​លិខិត​ជួយ​ឲ្យ​ជំនួញ​ឈើ​ខុសច្បាប់​របស់​យាយ​ព្រឿង ចៀស​ផុតពី​ការបង្ក្រាប ដោយ​គ្រាន់តែ​​យាយ​ព្រឿង បង់លុយ​បង់​កាក់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ ប្រចាំការ​តាម​ដងផ្លូវ​ជាការ​រួចស្រេច​ទៅហើយ​៕

លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ទុក​ឲ្យ ​យាយ​ព្រឿង ឈរ​លំដាប់​លេខ​១ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដដែល​ លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ទុក​ឲ្យ ​យាយ​ព្រឿង ឈរ​លំដាប់​លេខ​១ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដដែល​ លោក មុំ សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ទុក​ឲ្យ ​យាយ​ព្រឿង ឈរ​លំដាប់​លេខ​១ ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដដែល​