បរមី សារភាពអត់​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​សោះ

តារា​សម្ដែង​សាច់​ស​ខ្ចី​មុខ​ដូច​កូន​កាត់​ថៃ​ សារភាព​ថា​នាង​មិន​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​ឡើយ ប៉ុន្តែ​នាង​តែង​ទទួល​ទាន​ផ្លែ​ឈើ​ជំនួស​ដើម្បី​ឲ្យ​រាង​ស្អាត​វិញ។

 

គឹម ច័ន្ទ​បរមី បន្ត​ឲ្យ​ដឹង​ទៀត​ថា​​រាល់​ព្រឹក​នាង​ត្រូវ​ងើប​តាំង​ពី​ម៉ោង ៦ ទៅ​ថត​ភាពយន្ត​សឹង​តែ​រាល់​ថ្ងៃ ដូច្នេះ​គ្មាន​ពេល​សម្រាប់​ហាត់​ប្រាណ​ពេល​ព្រឹកទេ។ យ៉ាង​ណាមិញ នាង​​ជ្រើស​យក​ការ​ហាត់​ប្រាណ​ពេល​ល្ងាច​ជំនួស​វិញ​ ប៉ុន្តែ​មិន​ញឹក​ញាប់​ឡើយ​។

 

បរមី សារភាពអត់​ដែល​ហាត់​ប្រាណ​ពេល​ព្រឹក​សោះ

 

ករណី​ទំនេរ​ពី​ថត តួ​ឯក​ស្រី​ក្នុង​រឿង “អាស៊ុយ​ទ្រី​ស្មោះ​ស្នេហ៍”​ប្រាប់​ថា​ គេង​ មិន​ងាយ​ក្រោក​ទេ ជួន​កាល​ម៉ោង​៩ ទៅ​ ១០ ទើប​ក្រោក​ពី​ដំណេក៕

 

អត្ថបទ៖ ថា ម៉ាលីដា​