លោក​ត្រាំ​​រំពឹង​ថា​​ មានតែ​​អ្នក​គាំទ្រ​​អាវុធ​​ទេ​ ទើបអាច​​រារាំង​​​​លោកស្រី​​គ្លីនតុន​​បាន​

នៅអាមេរិក លោកដូណាល់ ត្រាំ បន្តបញ្ចេញពាក្យពេចន៍ធ្វើអោយគេរិះគន់ទៀតហើយ។ ថ្ងៃអង្គារម្សិលមិញ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោកត្រាំ បានប្រើពាក្យពេចន៍មួយចំនួន ធ្វើអោយគេគិតថា សម្រាប់លោកត្រាំ មានតែអ្នកគាំទ្រការប្រើប្រាស់អាវុធទេ ដែលអាចរារាំងលោកស្រីគ្លីនតុន រឺក៏ចៅក្រម នៅតុលាការកំពូលបាន។

ពាក្យពេចន៍របស់លោកដូណាល់ ត្រាំ ម្សិលមិញ ធ្វើអោយក្រុមអ្នកសង្កេតការណ៍ និងសារព័ត៌មានជាច្រើនរិះគន់ថា លោកត្រាំ ចង់ជំរុញអោយមានអំពើហិង្សា ដើម្បីរារាំងផ្លូវគូប្រជែងតំណែងប្រធានាធិបតីរបស់លោក គឺលោកស្រីគ្លីនតុន។

ម្សិលមិញ ក្នុងកិច្ចប្រជុំមួយ លោកដូណាល់ ត្រាំ បេក្ខជនប្រធានាធីបតីបក្សសាធារណរដ្ឋ បានថ្លែងថា លោកស្រីគ្លីនតុនចង់លុបចោលវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធានាអោយមានសិទ្ធិកាន់អាវុធ។ បើលោកស្រីគ្លីនតុនអាចជ្រើសរើសក្រុមចៅក្រមនោះ គឺគេមិនអាចធ្វើអ្វីកើតទេ។ លោកត្រាំបន្ថែមថា ប៉ុន្តែ ប្រហែលអាចមានដំណោះស្រាយទេដឹង។ ពាក្យពេចន៍ទាំងនេះធ្វើអោយគេគិតថា លោកត្រាំ ចង់អោយក្រុមអ្នកគាំទ្រការប្រើប្រាស់អាវុធក្នុងស្រុក បង្កហិង្សា ប្រឆាំងលោកស្រីគ្លីនតុន និងចៅក្រមអាមេរិក។

គួរបញ្ជាក់ថា តុលាការកំពូលអាមេរិកមានសិទ្ធិកែប្រែវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ចៅក្រមអភិរក្សនិយមម្នាក់ បានទទួលមរណភាព កាលពីដើមឆ្នាំ។ ប្រធានាធិបតីដែលចូលមកបន្តពីលោកអូបាម៉ាអាចនឹងតែងតាំងចៅក្រមថ្មី។ ពាក្យលោកលោកដូណាល់ ត្រាំ ធ្វើអោយគេគិតថា បើលោកស្រីគ្លីនតុនជាប់ឆ្នោត នោះលោកស្រីអាចនឹងតែងតាំងចៅក្រមអោយលុបចោលវិសោធនកម្មរដ្ឋធម្មនុញ្ញបាន។

ប្រឈមនឹងការរិះគន់ពីសំណាក់ក្រុមសារព័ត៌មាន អ្នកសង្កេតការណ៍ និងសកម្មជនបក្សកាន់អំណាចប្រជាធិបតេយ្យ ក្រុមលោកដូណាល់ ត្រាំ បានចេញមុខការពារថា លោកត្រាំប្រើពាក្យទាំងអស់នេះ គឺដើម្បីអោយគេបោះឆ្នោតប្រឆាំងលោកស្រី គ្លីនតុនប៉ុណ្ណោះ៕

ប្រភព៖ RFI


លោក​ត្រាំ​​រំពឹង​ថា​​ មានតែ​​អ្នក​គាំទ្រ​​អាវុធ​​ទេ​ ទើបអាច​​រារាំង​​​​លោកស្រី​​គ្លីនតុន​​បាន​

ប្រធានាធិបតីហ្វីលីពីន ​បញ្ចេញ​កំហឹង​ចំពោះ​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ ថែម​ទាំង​ហៅ​មន្ត្រី​នោះ​ថា​ «មនុស្សខ្ទើយ»​ ថែម​ទៀត​

លោក​ត្រាំ​​រំពឹង​ថា​​ មានតែ​​អ្នក​គាំទ្រ​​អាវុធ​​ទេ​ ទើបអាច​​រារាំង​​​​លោកស្រី​​គ្លីនតុន​​បាន​

មហាធៀ​ ដាក់​ពាក្យ​ស្នើ​បង្កើត​បក្ស​ថ្មី​ដើម្បី​បន្ត​តំណែង​ពី​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​សព្វ​ថ្ងៃ