អង់គ្លេស​ ទទួល​ស្គាល់​ថា​ អំណាច​យោធា​របស់​ខ្លួន​ពិតជា​ចាញ់​ រុស្ស៊ី​

ក្រុមវាយតម្លៃសព្វាវុធយោធា មានមូលដ្ឋាននៅចក្រភពអង់គ្លេស អះអាងថា ពេលនេះ អាវុធរបស់ រុស្ស៊ី មានអំណាចអនុភាពខ្លាំងជាងសម្ភារយោធារបស់ចក្រភពអង់គ្លេស កាន់តែឆ្ងាយ ។

ឯកសារចុះផ្សាយដោយភ្នាក់ងារវាយតម្លៃអាវុធបញ្ជាក់ថា កងទ័ព រុស្ស៊ី អាចធ្វើឲ្យកងទ័ព អង់គ្លេស ចាញ់ប្រៀបនៅលើសមរភូមិប្រយុទ្ធ ក្រោយពីវិមានក្រឹមឡាំង ធ្វើទំនើបកម្មយោធា ដូចជា យានសម្រាប់បាញ់រ៉ុកកែត និងប្រព័ន្ធការពារដែនអាកាសជាដើម ដែលឧបករណ៍យោធាទាំងនោះ សុទ្ធតែមានអំណាចជាងឧបករណ៍យោធារបស់ អង់គ្លេស ។

ឯកសារបង្ហាញថា ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តណាតូ កំពុងព្យាយាមធ្វើទំនើបកម្មសម្ភារយោធារបស់ខ្លួនដើម្បីតាមឲ្យទាន់សមត្ថភាពសម្ភារយោធា រុស្ស៊ី ដែលប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្វែរដានយានគ្មានមនុស្សរបស់សត្រូវ និងបន្ទច់បង្អាក់រលកវិទ្យុទាក់ទងរបស់ឧបករណ៍យោធា ។

ការចុះផ្សាយឯកសារនេះ ធ្វើឡើងកាលពីខែ មិនា ក្រោមការត្រួតពិនិត្យរបស់មេបញ្ជាការកងទ័ព ចក្រភពអង់គ្លេស ឧត្ដមសេនីយ៍ Nick Carter ប៉ុន្តែអ្នកនាំពាក្យកងទ័ពអង់គ្លេសបញ្ជាក់ថា អង់គ្លេស ក៏ព្យាយាមពិនិត្យទៅលើសក្ដានុពលរបស់យោធា ដើម្បីធ្វើឲ្យប្រសើរដល់ផ្នែកកងទ័ព បំណងការពារនិងរក្សាឥទ្ធិពលកងទ័ពចក្រភពអង់គ្លេសដែលធ្លាប់តែល្បីល្បាញ ។
អង់គ្លេស​ ទទួល​ស្គាល់​ថា​ អំណាច​យោធា​របស់​ខ្លួន​ពិតជា​ចាញ់​ រុស្ស៊ី​

អង់គ្លេស​ ទទួល​ស្គាល់​ថា​ អំណាច​យោធា​របស់​ខ្លួន​ពិតជា​ចាញ់​ រុស្ស៊ី​
ប្រភព៖ kqube

  • អង់គ្លេស​ ទទួល​ស្គាល់​ថា​ អំណាច​យោធា​របស់​ខ្លួន​ពិតជា​ចាញ់​ រុស្ស៊ី​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: