ទួរគី​ ទទួល​ស្គាល់​តំបន់​ គ្រីមៀ​ ជា​ទឹក​ដី​ រុស្ស៊ី​ តបស្នង​នឹង​ រុស្ស៊ី​ ដែល​ប្រឆាំង​ចំពោះ​រដ្ឋប្រហារ​

ប្រធានាធិបតី រុស្ស៊ី លោក វា្លឌីមៀ ពូទីន និងប្រធានាធិបតី ទួរគី លោក តាយីប អ៊ីឌូហ្កាន បានប្ដេជ្ញាជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដែលត្រូវបានធ្វើឲ្យប្រេះស្រាំដោយសារការបាញ់ទម្លាក់យន្តហោះចម្បាំង រុស្ស៊ី មួយគ្រឿងកាលពីខែវិច្ឆិកា ឆ្នាំមុន ធ្វើឡើងដោយយន្តហោះចម្បាំង ទួរគី នៅក្បែរព្រំដែនប្រទេស ស៊ីរី ។
ទួរគី​ ទទួល​ស្គាល់​តំបន់​ គ្រីមៀ​ ជា​ទឹក​ដី​ រុស្ស៊ី​ តបស្នង​នឹង​ រុស្ស៊ី​ ដែល​ប្រឆាំង​ចំពោះ​រដ្ឋប្រហារ​

លោក ពូទីន បានសម្ដែងការគាំទ្រដល់លោក អ៊ីឌូហ្កាន ស្របតាមរដ្ឋធម្មនុញ្ញ ក្រោយរដ្ឋប្រហារមិនបានសម្រេច ចំណែកលោក អ៊ីឌូហ្កាន ក៏បានបង្ហាញការគាំទ្រផងដែរចំពោះការអះអាងជាកម្មសិទ្ធរបស់ រុស្ស៊ី ទៅលើទឹកដី គ្រីមៀ ភាគខាងកើតប្រទេស អ៊ុយក្រែន ។

លោក ពូទីន និងលោក អ៊ីឌូហ្កាន បានជួបប្រជុំរយៈពេល ៣ ម៉ោង ក្នុងវិមានទីក្រុង សេនផឺទីស្បើក ប្រទេស រុស្ស៊ី ដោយមេដឹកនាំទាំងពីរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងទ្វេភាគី ដែលខូចខាតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន នឹងត្រូវបានស្ដារឡើងវិញក្នុងឆាប់ៗ ហើយទំនាក់ទំនងនេះ នឹងធ្វើឲ្យកាន់តែប្រសើរក្នុងកម្រិតថ្មីមួយ ។

លោក ពូទីន បានបញ្ជាក់អំពីការព្រមព្រៀងទៅលើគំរោងថ្នាក់រដ្ឋាភិបាលបាលក្នុងនោះមានគម្រោងពាក់កណ្ដាលអាណត្តិសម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច រុស្ស៊ី-ទួរគី, ពាណិជ្ជកម្ម, បច្ចេកវិទ្យា និងវប្បធម៌ ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដោយសង្ឃឹមថាផែនការជាច្រើននឹងត្រូវបានអនុម័តក្រោយកំណត់រួចហើយ ។

មានសេចក្ដីរាយការណ៍ជាច្រើនបញ្ជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញរវាង រុស្ស៊ី និង ទួរគី នឹងជួយបញ្ចៀសមិនឲ្យមានភាពតានតឹងកើនឡើងនៅក្នុងបណ្ដាប្រទេស នៅមជ្ឈិមបូព៌ា ព្រមទាំងដើរតួនាទីសំខាន់ក្នុងការជួយបំផ្លាញក្រុមភេរវកម្មក្នុងតំបន់ ៕

ប្រភព៖ kqube

  • ទួរគី​ ទទួល​ស្គាល់​តំបន់​ គ្រីមៀ​ ជា​ទឹក​ដី​ រុស្ស៊ី​ តបស្នង​នឹង​ រុស្ស៊ី​ ដែល​ប្រឆាំង​ចំពោះ​រដ្ឋប្រហារ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: