ទូកហោះ​មាន​តួនាទី​សំខាន់​បំផុត​តាំងពី​សម័យ​សង្គ្រាម​រហូត​ដល់​បច្ចុប្បន្ន​ គ្រាន់​តែ​មាន​មុខងារ​ផ្សេង​គ្នា

PBM Mariner គឺជាទូកហោះ (flying boat) ប្រើប្រាស់សម្រាប់ទម្លាក់គ្រាប់បែក បានផ្ដល់គុណសម្បត្តិច្រើនសន្ធឹកសន្ធាប់សម្រាប់កងទ័ព សហរដ្ឋអាមេរិក ក្នុងសម័យសង្គ្រាមលោកលើកទីពីរ រហូតដល់សម័យសង្គ្រាមត្រជាក់ ជាយានដែលត្រូវបានផលិតរហូតដល់ ១៣៦៦ គ្រឿង ក្រោយសាកល្បងដោយជោគជ័យនៅថ្ងៃទី ១៨ កុម្ភ ឆ្នាំ ១៩៣៩ មុនពេលដាក់ឲ្យដំណើរការនៅខែ កញ្ញា ឆ្នាំ ១៩៤០ ។

ក្នុងសម័យសង្គ្រាមត្រជាក់ PBM Mariner ត្រូវបានវិវត្តទៅជាប្រភេទទូកហោះ មានសមត្ថភាពអាចផ្ទុកមនុស្សរហូតដល់ ២៦៩ នាក់ ប៉ុន្តែទូកហោះនេះ ត្រូវបានផលិតឡើងក្នុងបំណងដឹកជញ្ជូនសម្ភារយោធារបស់ អាមេរិក នៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក ។

ចុងទសវត្សឆ្នាំ ១៩៥០ និងដើមទសវត្សឆ្នាំ ១៩៦០ ទូកហោះ ត្រូវបានប្រទេសមួយចំនួន ទិញសម្រាប់ប្រើប្រាស់ផ្នែកស៊ីវិល ដូចជា ដឹកជញ្ជូនទំនិញ និងធ្វើជាយន្តហោះពន្លត់អគ្គិភ័យ ព្រោះវាមានសមត្ថភាពអាចផ្ទុកទឹកបានរហូតដល់ ៣០ តោន ដោយបូមបញ្ចូលក្នុងធុងប្រើពេលត្រឹមតែ ២២ វិនាទី ។
ទូកហោះ​មាន​តួនាទី​សំខាន់​បំផុត​តាំងពី​សម័យ​សង្គ្រាម​រហូត​ដល់​បច្ចុប្បន្ន​ គ្រាន់​តែ​មាន​មុខងារ​ផ្សេង​គ្នា

ទូកហោះ​មាន​តួនាទី​សំខាន់​បំផុត​តាំងពី​សម័យ​សង្គ្រាម​រហូត​ដល់​បច្ចុប្បន្ន​ គ្រាន់​តែ​មាន​មុខងារ​ផ្សេង​គ្នា

ប្រភព៖ kqube

  • ទូកហោះ​មាន​តួនាទី​សំខាន់​បំផុត​តាំងពី​សម័យ​សង្គ្រាម​រហូត​ដល់​បច្ចុប្បន្ន​ គ្រាន់​តែ​មាន​មុខងារ​ផ្សេង​គ្នា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កំសាន្ត
Tags: