នឹក​ពេក​ស្កាត់​ពី​កូរ៉េ​មក​លេង​ប្រពន្ធ​មិន​​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ស្លាប់​ភ្លាមៗ​

ប្រពន្ធបានត្រឹមអោបសពប្តីទាំងឈាមហូរបាចសាច ពាសពេញដី បន្ទាប់ពីបុរសជាប្តីបានជួបគ្រោះថ្នាក់ចរាចរស្លាប់ភ្លាមៗមួយរំពេច ក្រោយពីសុំថៅកែដែលជនរងគ្រោះធ្វើការនៅប្រទេសកូរ៉េ មកលេងក្រុមគ្រួសារ និងប្រពន្ធរបស់ខ្លួនមិនទាន់បានប៉ុន្មានថ្ងៃផងនោះ។

បើយោងតាមការឲ្យដឹងពីអ្នកដែលអះអាងថា ជាមិត្តជិតស្និតធ្វើការជាមួយជនរងគ្រោះ នៅប្រទេសកូរ៉េដូចគ្នា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួន ខ្មែរម្នាក់ រស់មួយរយ នៅល្ងាចថ្ងៃទី១០ ខែសីហា នេះថា “ដោយសារតែជនរងគ្រោះ នឹកគ្រួសារប្រពន្ធ នៅស្រុក ក៏ដាច់ចិត្តយកប្រាក់ សន្សំពីការងារ សុំថៅកែទៅលេងស្រុកកំណើត តែអកុសល មិនបានសម្រាកជួបជុំគ្រួសារបានប៉ុន្នានផង ក៏ជួបឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មួយរំពេច”។

ចំណែកប្រពន្ធតាមការឲ្យដឹងពីប្រភពខាងលើ នាងមានឈ្មោះថា គង ថាវី បានត្រឹមតែអោបសាកសពប្តី ពោរពេញដោយឈាមទាំងថ្លុកដោយរន្ធត់ចិត្ត ម្យ៉ាងទើបតែជួបមុខគ្នាមិនបានប៉ុន្មានថ្ងៃផងនោះ៕
នឹក​ពេក​ស្កាត់​ពី​កូរ៉េ​មក​លេង​ប្រពន្ធ​មិន​​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ស្លាប់​ភ្លាមៗ​

នឹក​ពេក​ស្កាត់​ពី​កូរ៉េ​មក​លេង​ប្រពន្ធ​មិន​​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ស្លាប់​ភ្លាមៗ​
ប្រភព៖ kqube

  • នឹក​ពេក​ស្កាត់​ពី​កូរ៉េ​មក​លេង​ប្រពន្ធ​មិន​​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ជួប​គ្រោះ​ថ្នាក់​ចរាចរ​ស្លាប់​ភ្លាមៗ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: