ទូរស័ព្ទ HP Elite x3 ត្រៀម​ប្រជែង Note 7 និង iPhone 7

6 Videos


ទូរស័ព្ទ HP Elite x3 “3-in-1” គឺជាទូរស័ព្ទជំនាន់ថ្មីមួយដែលនឹងបង្ហាញខ្លួននៅដើមខែកញ្ញានេះ ដើម្បីបំពេញទៅតាមតម្រូវការក្នុងទីផ្សារ និងប្រកួតប្រជែងជាមួយ Galaxy Note 7 និង iPhone 7 ។

បើក្រឡេកមើលទៅក្នុងឆ្នាំ ២០១៦នេះ មានតែទូរស័ព្ទរបស់ HP Elite x3 តែមួយមុខប៉ុណ្ណោះដែលដំណើរ ការដោយប្រព័ន្ធប្រតិបត្តិការ Window 10 ។ មើលទៅវាទំនងជាប្រសើរជាងទូរស័ព្ទត្រកូល Lumia ទៅទៀត ។ HP Elite x3 បំពាក់មកជាមួយនូវអង្គដំណើរការប្រភេទ Qualcomm Snapdragon 820 ទំហំល្បឿនអង្គចងចាំ 4GB RAM ទំហំផ្ទុកឯកសារ 64GB និងមានអេក្រង់ទំហំ ៦អ៊ីង (2560×1440) ប្រភេទ WQHD កាម៉េរ៉ាមុខ ៨មេហ្គា និងក្រោយ ១៦មេហ្គាភិចសែល ថាមពលថ្ម ៤១៥០មីលីអំពែរ ។
ទូរស័ព្ទ HP Elite x3 ត្រៀម​ប្រជែង Note 7 និង iPhone 7
អ្វីដែលពិសេសរបស់ទូរស័ព្ទនេះ គឺវាអាចប្រើជាទូរស័ព្ទដៃធម្មតា ប្រើជាម៉ាស៊ីនសម្រាប់ដំណើរការជាម៉ាស៊ីន កំព្យូទ័រដោយភ្ជាប់ជាមួយ Desk Dock, Continuum Dock បាន ។ បន្ថែមពីនេះវាក៏មានប៊ិចចុចផងដែរ ។ នេះគឺជាទូស័ព្ទជំនាន់ដំបូងហើយដែលមានប៊ិចចុចនិងដំណើរការដោយប្រព័ន្ធ Window 10 នោះ ។ បើតាមគេហទំព័ររបស់ HP.com នឹងទទួលការបញ្ជាទិញនៅថ្ងៃទី ៩ ខែកញ្ញាខាងមុខនេះដែលនឹង មានតម្លៃ ៦៩៩ដុល្លារ និងតម្លៃ ៧៩៩ដុល្លារសម្រាប់ជើងទម្រនិងឧបករណ៍បន្ថែមផ្សេង ៕ សុផល

ទូរស័ព្ទ HP Elite x3 ត្រៀម​ប្រជែង Note 7 និង iPhone 7