ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

ខេត្តតាកែវ ៖ បើ​តាម​ការ​រៀបរាប់​ ពី​ប្រជាពលរដ្ឋ​ ដែល​ជា​អ្នក​ទទួលយក​ប្រហុក​ត្រី​រ៉ស់​លក់​បន្ត​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ដែល​ត្រូវជា​កូនបង្កើត​ របស់​លោក​មេឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ គឺជា​អ្នក​នាំ​ប្រហុក​ត្រី​រ៉ស់​ ពី​ប្រទេស​វៀតណាម​ដែល​ល្បី​ថា មាន​សារធាតុ​គីមី សូ​ម្បី​រុយ​អត់​ហ៊ាន​រោម​ផង យក​មក​បោះ​ដុំ​ឲ្យ​ពួក​គាត់​រាប់​សិប​ គ្រួសារ​ដែល​រស់នៅ​ភូមិ​សរសៃ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ដើម្បី​យក​ទៅ​លក់​បន្ត​តាម​ភូមិ​ស្រុក​ដទៃ​ទៀត​។

ពួក​គាត់​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​ៗ​កូនលោក​មេឃុំ​ ខាងលើ​បាន​នាំ​ប្រហុក​ ចូល​មិន​ក្រោម​ពី​ ៣០​តោន​នោះ​ទេ​ មក​បោះ​ដុំ​ឲ្យ​ពួក​គាត់​ តាម​ច្រក​ទ្វា​អន្តរជាតិ​ភ្នំ​ដិ​ន ហើយ​ពួក​គាត់​បាន​នាំ​គ្នា​ទិញ និង​យក​មក​កាត់​ជា​កង់​ៗ​តូច​ៗ​ និង​ដាក់​អំបិល​ បន្ថែម​ទៀត​ទើប​យក​ទៅ​លក់​បន្ត​។

ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ទទួល​ទិញ​ ប្រហុក​ត្រី​រ៉ស់​ពី​ឈ្មួញ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​មាន​ ផ្ទុក​សារធាតុ​គីមី​ ខាងលើ​នេះ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​បាន​មាន​ប្រសាសន៍​ថា វា​មិនមែន​ជា​ភារៈកិច្ច​របស់​លោក​នោះ​ទេ តែ​វា​ជា​បន្ទុក​របស់​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ជា​អ្នក​ទទួលខុសត្រូវ​។

ចំណែក​លោក លាង ប៉ោ ប្រធាន​សាខា​កាំ​ង​កុងត្រូល​ខេត្តតាកែវ​វិញ បាន​មាន​ប្រសាសន៍​បែប​មិន​ទទួលខុសត្រូវ​ថា លោក​មិន​បានដឹង​រឿង​មាន​ឈ្មួញ​ នាំ​ប្រហុក​ត្រី​រ៉ស់​ដែល​មាន​ផ្ទុក​ សារធាតុ​គីមី​ចូល​ ពី​វៀតណាម​នោះ​ទេ​។

លោក​បន្ត​ថា បើ​មានការ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន គឺ​មន្ត្រី​កាំកុងត្រូល​ដែល​ឈរជើង​នៅ​ទីនោះ​ជា​អ្នក​ទទួលខុសត្រូវ មិនមែន​លោក​នោះ​ទេ​។

ករណី​មាន​ឈ្មួញ​ យក​ប្រហុក​ត្រី​រ៉ស់​ ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ ខាងលើ​មក​លក់​នេះ ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្បែរ​ៗ​ ទីតាំង​ខាងលើ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចុះ​ទៅ​ពិនិត្យ និង​ទប់ស្កាត់​ផង ព្រោះ​កន្លង​មក​រឿង​នាំ​ប្រហុក​ត្រី​រ៉ស់​ពី​ប្រទេស​វៀតណាម​ យក​មក​លក់​នេះ ត្រូវ​បាន​ហាមឃាត់ និង​បិទ​មិន​ឲ្យ​នាំ​ចូល​នោះ​ទេ តែ​ដោយសារ​មានការ​ផ្លាស់​ប្តូរ​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​ថ្មី ស្រាប់តែ​ផ្ទុះ​រឿង​មានការ​នាំ​ប្រហុក​ មាន​ផ្ទុក​សារធាតុ​គីមី​នេះ​ទៀត​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកទាក់ទងនឹងទំនិញ ផលិតផល ឬចំណីអាហារ ដែលនាំចូលពីវៀតណាមនេះដែរ ករណីមួយវិញទៀត ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងលោក ហាក់ សុខរិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងសមត្ថកិច្ចមូលដ្ឋាន បាន ដែលក្រុម អាជីវករបានដាក់លក់ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីរង្វង់មូលព្រាបសន្តិភាព ក្រុងបាត់ដំបង ដល់ចំណុច ឃុំអន្លូងវិល ស្រុកសង្កែ ខេត្តបាត់ដំបង។​ ក្រោយពីក្រុមជំនាញខាងលើនេះត្រួតពិនិត្យរួចហើយ ឃើញថាណែមទាំងនេះមានសារធាតុដែលហាមឃាត់ (បូរ៉ាក់) ពិតប្រាកដមែន។

មន្រ្តីកាំកុងត្រូល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះថា «ណែមដែលត្រូវបានដាក់តាំងលក់យ៉ាងច្រើនស្កេះស្កះ បន្តកន្ទុយគ្នានេះ ភាគច្រើនអ្នកធ្វើដំណើរ ឬក៏ភ្លៀវទេសចរណ៍ ចូលទិញដើម្បីទុកបរិភោគ ហើយក្រុមអាជីវករទាំងអស់ ដែលជាអ្នកលក់នេះ មិនមែនពួកគាត់ជាអ្នកធ្វើខ្លួននោះទេ គឺនាំចូលពីថៅកែធំៗដែលជាផលិត»។ មន្រ្តីកាំកុងត្រូលបានបន្តថា «នៅពេលដែលញាំអ្វីមួយ ដែលមានសារធាតុបូរ៉ាក់នេះនឹងបង្កឲ្យទៅជាមានជំងឺ ហើយអាចបណ្តាលឲ្យស្លាប់ផងដែរ»

អាចបន្ត៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី

ប្រហុក​ចូល​រាប់​តោន​ពី​​វៀតណាម សង្ស័យ​មាន​គីមី